អាហ្រ្វិក៖ រៀងរាល់ឆ្នាំ បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិកតែងតែចំណាយប្រាក់យ៉ាងហោចណាស់ក៏ ៣៥ពាន់លានដុល្លារអាមេរិកដែរដើម្បីនាំចូលអាហារ។ ដូច្នេះហើយបានជាក្រុមហ៊ុនធំៗជាច្រើនព្យាយាមលើកស្ទួយផលដំណាំ នៅក្នុងប្រទេសទាំងនោះ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ។

កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុន Aerobotics ដែលបង្កើតដោយលោក James Paterson បានប្រើប្រាស់បច្ចេកវិទ្យាជាមួយឧបករណ៍ទំនើបៗ ដើម្បីលើកកម្ពស់កំណើនផលដំណាំនៅក្នុងទ្វីបអាហ្រ្វិក។

ម៉ាស៊ីន Drone របស់ក្រុមហ៊ុនខាងលើអាចផ្តល់ទិន្នន័យសំខាន់ៗ ដូចជាព័ត៌មានទាក់ទងនឹងសុខភាពដំណាំ ព្រមទាំងការវិភាគទិន្នន័យ ដែលអាចបង្ហាញពីតំបន់ណាមួយអាចមានបញ្ហាជំងឺ សត្វល្អិត និងកង្វះទឹក ឬសារធាតុចិញ្ចឹមជាដើម -ល-។

គួរឲ្យដឹងដែរថា ក្នុងពេលនេះក្រុមហ៊ុន Aerobotics កំពុងធ្វើប្រតិបត្តិការនៅក្នុង ១១ ប្រទេស និងមានផែនការពង្រីកកម្មវិធីរបស់ខ្លួន ទៅកាន់បណ្តាប្រទេសនានាផ្សេងទៀតនាពេលខាងមុខផងដែរ៕

ក្រុមហ៊ុន Aerobotics ប្រើប្រាស់ Drone ដើម្បីលើកស្ទួយដំណាំ
ក្រុមហ៊ុន Aerobotics ប្រើប្រាស់ Drone ដើម្បីលើកស្ទួយដំណាំ
ក្រុមហ៊ុន Aerobotics ប្រើប្រាស់ Drone ដើម្បីលើកស្ទួយដំណាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]