ថៃ: ជាការពិត នាពេលឈានជើង ចូលដល់ដំណាក់កាលវ័យកណ្តាលបន្តិច មនុស្សប្រុសស្រី គ្រប់ៗរូប រមែងតែងតែកើតមានទឹកចិត្តលួចស្រលាញ់ ឬមានការពេញចិត្ត ទៅលើភេទផ្ទុយ គ្នា ជាប្រចាំ។

ហើយស្របពេលជាមួយគ្នានោះ សេចក្តីស្នេហារបស់ពួកគេ ក៏ចាប់ផ្តើមកើតមានឡើងរវាងគ្នា និងគ្នា ផងដែរ។ ដោយក្នុងនោះ រាល់សេចក្តីស្នេហានីមួយៗ ក៏មិនមាននរណាម្នាក់ អាចឆ្លងផុតពីការឈ្លោះប្រកែកគ្នា ឬក៏ទំនាស់ពាក្យសម្តី នោះទេ។

ហេតុនេះហើយ នាក្នុងឱកាសនេះ ក៏មានតារាសម្តែងប្រុសស្រី ប៉ុន្មានរូប ដែលត្រូវបាន មហាជនជាច្រើន មានការកត់សម្គាល់ឃើញថា ការលើកឡើងនៃនិយមន័យស្នេហា របស់ពួកគេ ត្រូវបានមហាជនភាគច្រើន មានការគាំទ្រ យ៉ាងខ្លាំង។ បើទោះបីជា ការលើកឡើងនោះ មានប្រវែងខ្លី ដែលវាពិតជាខ្លឹមសារ ខ្លាំងណាស់៕

ដូច្នោះ ខាងក្រោមនេះ ជាកម្រងឈ្មោះ ព្រមទាំងនិយមន័យស្នេហាដែលពួកគេ បានលើកឡើងមក: 

១. Yok Thaunyakun 

នាងបានលើកឡើងថា “ស្នេហាថ្មី រមែងតែងតែមានភាពល្អប្រសើរជាងស្នេហាចាស់”

Yok Thaunyakun

២. Nine Naphat

លោកបានលើកឡើងថា “ស្នេហា គឺជារឿងធម្មជាតិរបស់មនុស្ស”

Nine Naphat

៣. Aum Patcharapa

នាងបានលើកឡើងថា “កំុចង់នៅម្នាក់ឯង ព្រោះបើទោះបីជា យ៉ាងណា អ្នកក៏នៅតែមិនអាចគេចផុតពីវា ដដែល”

Aum Patchrapa

៤. Cherbelle Lanlalin

នាងបានលើកឡើងថា “ស្នេហាប្រៀបដូចជាការរកសុីជំនួញចឹង វាគឺមានការប្រថុយខ្លាំងណាស់ ហេតុនេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នឲ្យខ្ពស់”

Cherbelle Lanlalin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]