ថៃ៖ មួយរយៈពេលក្រោយនេះ តារាសម្តែងស្រីសម្រស់ស្រស់ស្អាតបែបសុភាពៗ និងមានទឹកមុខស្រទន់ កញ្ញា Bella Ranee បានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ តាមរយៈការសម្តែងខ្សែភាពយន្តភាគថ្មីៗ។

ពិសេស គឺភាពស្រគត់ស្រគំ និងការនិយមតែងខ្លួនសុភាពៗ តែស្រស់ស្អាតរបស់តារាសម្តែងស្រីរូបនេះ ក៏បានទាញចំណាប់អារម្មណ៍ អ្នកគាំទ្រជាច្រើនឱ្យស្រលាញ់ចូលចិត្តនាងថែមទៀតផង។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលនោះ ក្នុងឈុតសម្ដែងរឿងថ្មីមួយ ដែលនាងកំពុងថត ត្រូវបានអ្នកដឹកនាំតម្រូវឲ្យ តួស្រីបែបសុភាពរូបនេះ ប្ដូរអត្តចរិតជាតួអង្គកាច ខុសដាច់ពីពេល សម្ដែងរឿងភាគមុនៗ ។

ជាក់ស្ដែង ពេលសម្ដែង ក៏មានហ្វេនរបស់នាង បានកាត់ត សកម្មភាពដែល Bella បានលេងទឹកមុខក្នុងរឿង បង្ហោះលើបណ្ដាញសង្គមផងដែរ។

គ្រាន់តែឃើញ រូបភាពទាំងនោះភ្លាម ក៏មានទស្សនិកជាច្រើន អត់ទ្រាំផ្ទុះសំណើចមិនបាន ព្រោះតែទឹកមុខរបស់នាង ពិតជាកំប្លែងខ្លាំង ខុសស្រឡះ ពីរូបរាងខាងក្រៅ តែម្ដង ៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូខាងក្រោម៖ 

តារាសម្ដែងថៃ Bella
ផ្ទុះសំណើចមិនខានពេលបានឃើញ Bella លេងទឹកមុខបែបនេះ
ផ្ទុះសំណើចមិនខានពេលបានឃើញ Bella លេងទឹកមុខបែបនេះ
ផ្ទុះសំណើចមិនខានពេលបានឃើញ Bella លេងទឹកមុខបែបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]