អេស្ប៉ាញ៖ ក្រុមបិសាចក្រហម Manchester United បានប្រកួតស្មើក្រុមម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ០-០ ក្នុងពានរង្វាន់ Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីយប់មិញនេះ។

ក្នុងការប្រកួត ៩០នាទី ពេញ ក្រុមម្ចាស់ផ្ទះ បានដាក់សម្ពាធទៅលើក្រុមភ្ញៀវ Man Utd យ៉ាងខ្លាំង ដោយធើ្វការសម្រុក ជាច្រើនលើកច្រើនសា និងបានស៊ុតពីចម្ងាយជាច្រើនគ្រាប់ ក៏ដូចជា តែតបាល់ក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្ដែអ្នកចាំទីដៃស្អិត David De Gea អាចជួយសង្គ្រោះបាល់ទាំងនោះ មិនឲ្យចូលក្នុងសំណាញ់ទីឡើយ។

Man Utd ក៏មានឱកាសតិចតួចដែរ ក្នុងការរកគ្រាប់បាល់បញ្ចូលទី ដោយខែ្សប្រយុទ្ធមាឌធំ Lukaku ប៉ុន្ដែធើ្វមិនបានសម្រេច។

ចប់ការប្រកួត Sevilla និង Manchester United មិនអាចរកគ្រាប់បាល់ ១គ្រាប់ណាឡើយ ក្នុងការប្រកួតនេះ។ ពោលគឺ បញ្ចប់ទៅដោយលទ្ធផល ០-០។

គួរឲ្យដឹងថា ការប្រកួតជើងទី២ នឹងត្រូវធើ្វឡើងនៅថៃ្ងទី១៤ ខែមិនា ខាងមុខនេះ នៅកីឡដ្ឋាន Old Trafford ដើម្បីដឹងថា ក្រុមណានឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាបន្ដ។

ដោយឡែក កាលពីយប់មិញនេះ ក៏មានការប្រកួតមួយគួទៀតផងដែរ គឺ Sharkhtar Donetsk បានយកឈ្នះក្រុមមកពីអីុតាលី Roma ក្នុងលទ្ធផល ២-១៕  

Sevilla 0-0 Manchester United
Sevilla 0-0 Manchester United
Sevilla 0-0 Manchester United
Sevilla 0-0 Manchester United
Sevilla 0-0 Manchester United
Sevilla 0-0 Manchester United
Sevilla 0-0 Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]