(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «ជ័យគ្រតឆ្នាំ២០១៨» ដែលត្រូវបានផលិតកម្ម ថោន ជ្រើសយកមកផលិតឡើងវិញ និងទើបតែចាក់បញ្ចាំងជាផ្លូវការ នៅលើស្ថានីយទូរទស្សន៍ ថោន មិនបានមួយចំអិនកំពើសផង ក៏ស្រាប់តែផ្ទុះការរិះគន់ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយបានចាត់ទុកថា ធ្វើឲ្យខុសសាច់រឿងដើម របស់គេ។

ខ្សែភាពយន្តរឿង «ជ័យគ្រតឆ្នាំ២០១៨»

យោងតាមម្ចាស់ Page Facebook មួយដែលមានឈ្មោះថា «យើងខ្មែរ» បានសរសេររិះគន់ ភ្ជាប់ជាមួយរូបភាព នៃសកម្មភាពសម្តែងជាច្រើនសន្លឹកមកថា «ក្នុងនាមជាពលរដ្ឋខ្មែរ មួយរូប សូមរិះគន់ទូរទស្សន៍ថោន ដែលបានផលិតឡើងវិញ នូវរឿងជ័យគ្រត គ្មានគុណភាព ដូចការរំពឹងទុក របស់អ្នកទស្សនា!»។

តាមរយៈនៃការរិះគន់នេះដែរ ប្រភពខាងលើក៏បានលើកឡើង នូវចំណុចអវិជ្ជមាន៦ចំណុច មកធ្វើជាអំណះអំណាង ដូច្នេះថា «១,កាឡៃសាច់រឿងខ្លីពេក ខុសសាច់រឿងដើម។ ២,ប្លង់ថតអត់ស្អាត មិនសមជាភាពយន្ត។ ៣,ខ្វះប្លង់ច្រើនណាស់ ដូចជាប្លង់បោយទឹក ប្លង់សំឡអណ្តើក ប្លង់ជួសបូសកូនជាដើម ប្លង់ជ្រុះកូនក្បែរដើមត្រប់។ ចំណុចទី៤, ចប់អត់ន័យពីដំបូង គ្រាន់តែដល់ពេលចុងបញ្ចប់ទទេ។ ៥, តួប្រុសនាយ ចេន ឡា សម្តែងឆ្គងណាស់ មិនអាចប្រៀបជាមួយពូកុយទេ និងទី៦,ឆ្គងនាងគ្រត តំបូងល្ងង់ដល់ពេលបានជ័យ ទៅជាឆ្លាតវិញ។ សរុបមករឿងនេះ ផលិតនៅមានកំរិតមិនទាន់មានគុណភាព ដូចអ្វីដែលប្រជាពលរដ្ឋរំពឹងទុកឡើយ សង្ឃឹមថា ថោន ផលិតលើកក្រោយសម្រិតសម្រាំង និងមានគុណភាពជាងនេះចុះ!»។

Page Facebook មានឈ្មោះថា «យើងខ្មែរ» ដែលសរសេរិះគន់

ជាមួយគ្នានៃការរិះគន់ខាងលើនេះដែរ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ Khmertalking មិនទាន់អាចស្វែងរកការបំភ្លឺ ពីខាងភាគីផលិតកម្ម ថោន បាននៅឡើយទេ ជុំវិញករណីនេះ។ សូមបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់ការផលិតរឿង «ជ័យគ្រតឆ្នាំ២០១៨» ត្រូវបានចាក់បញ្ចាំង ជាផ្លូវការនៅលើស្ថានីយទូរទស្សន៍ថោន កាលពីរាត្រីថ្ងៃទី០៨ ខែកុម្ភៈ កន្លងមកនេះ៕

រឿង «ជ័យគ្រតឆ្នាំ២០១៨»
រឿង «ជ័យគ្រតឆ្នាំ២០១៨»
រឿង «ជ័យគ្រតឆ្នាំ២០១៨»
រឿង «ជ័យគ្រតឆ្នាំ២០១៨»
រឿង «ជ័យគ្រតឆ្នាំ២០១៨»

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]