ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​ករណី​ជូ​ញ​ដូរ និង​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់ ។ ហេតុ​ការ​ណ៌​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ថ្នាំញៀនដែលរឹបអូសបាន

ស្ត្រី​សង្ស័យ​ឈ្មោះ ទូច ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​១៤៥​គ្រាប់ និង​ទូរស័ព្ទ​៤​គ្រឿង​ពី​ជនសង្ស័យ ។

ថ្នាំញៀនដែលរឹបអូសបាន

លោក​វរសេនីយ៍ទោ បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​តាម​មូលដ្ឋាន​ទទួលខុសត្រូវ​គួប​ជួន​មាន​សេចក្តីរាយការណ៍​ពី​បណ្តាញ​ករណី​ស្ត្រី​សង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​របស់​លោក​សហ​ការណ៍​ជាមួយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​ទួល​ពង្រ​ចុះ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​សាកសួរ​និង​ឆែកឆេរ​ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​ទាំងនេះ​តែ​ម្តង ។

ថ្នាំញៀនដែលរឹបអូសបាន

លោក​អធិការ​បន្ត​ថា ជនសង្ស័យ និង​វត្ថុ​តាង​ក្រោយ​ធ្វើ​កំណត់​សួរនាំ​រួច​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួច​ហើយ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ថ្នាំញៀនដែលរឹបអូសបាន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]