ឥណ្ឌា៖ ជារឿងដ៏គួរអស់សំណើច និងភ្ញាក់ផ្អើល តែបែរជាអាចជួយផ្លាស់ប្តូរ ជីវិតរបស់កសិករវ័យចំណាស់ ជនជាតិឥណ្ឌាម្នាក់ បន្ទាប់ពីរូបគាត់ព្រីនរូបភាព នារីស្រើបស្រាលមួយផ្ទាំងធំ យកទៅចងដាក់នៅកណ្តាលវាលស្រែ ទទួលបានលទ្ធផលល្អ នឹកស្មានមិនដល់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសវ័យចំណាស់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Chenchu Reddy មានអាយុ៤៥ឆ្នាំ មុខរបរបច្ចុប្បន្ន គឺជាកសិករម្នាក់ ដាំដុះបន្លែបង្ការ និងធ្វើស្រែចំការ ជាមួយនឹងផ្ទៃដីទំហំរហូតដល់ទៅ៤ហិចតា ស្ថិតនៅក្នុងតំបន់មួយ ក្នុងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា។

រូបភាព៖ លោក Chenchu Reddy

លោក Reddy ត្រូវបានគេរាយការណ៍ បានដាក់ផ្ទាំងរូបភាពនារីស្រើបស្រាល ដែលគេស្គាល់ថា ជារូបភាពរបស់នាង Sunny Leone (តារាសិច) នៅកណ្តាលវាលស្រែចំការ របស់លោកជាប់ជាប្រចាំ ខណៈធ្វើឲ្យអ្នកភូមិស្រុក និងមនុស្សម្នាជាអ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ទៅនឹងអ្វីដែលលោកបានធ្វើនេះ។

យ៉ាងណាមិញ បើយោងតាមការអះអាង ពីបុរសរូបនេះ ក៏បានឲ្យដឹងដែរថា ចំពោះមូលហេតុដែលលោកធ្វើយ៉ាងដូច្នេះ ក៏ដោយសារតែ ចង់បញ្ចៀសពីភ្នែកមនុស្សមិនល្អ ដែលតែងតែមានបំណងអាក្រក់ ចង់លបលួចលើទិន្នផលដំណាំរបស់លោក។ ព្រោះកន្លងមក ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលដំណាំរបស់លោក តែងតែបាត់បង់ ឬធ្លាក់ចុះអស់ជាច្រើន។

រូបភាព៖ នារីស្រើបស្រាល នាង Sunny Leone

ជាក់ស្តែង បន្ទាប់ពីលោក Reddy បានរកឃើញល្បិច ឬគំនិតថ្មីនេះ លោកក៏បានកត់សម្គាល់ឃើញដែរថា ទិន្នផលដំណាំរបស់លោក មានការកើនឡើងល្អជាមុន ដោយសារតែ ជនខិលខូចមួយចំនួន រួមទាំងអ្នកស្រុកភូមិខ្លះ បែរជាចាប់អារម្មណ៍មើលទៅរូបភាពស្រើបស្រាលនោះ លែងខ្វល់ពីដំណាំ ឬបន្លៃបង្ការបស់លោក។ ខណៈអ្នកខ្លះទៀត គ្រាន់តែឃើញរូបភាពអាសអាភាសបែបនេះ ក៏នាំគ្នាគេចដើរចេញបាត់ទៅហើយ។

គួរឲ្យដឹងផងដែរថា លោក Reddy គឺជាកសិករ ដាំដុះដូចជា ផ្កាខាត់ណា និងស្ពៃក្តោប។ បច្ចុប្បន្នលោក Reddy អះអាងថា ដំណាំរបស់លោកមានសុវត្ថិភាព ដោយពឹងផ្អែកទៅលើ រូបភាពស្រីស្អាតស្រើបស្រាលនេះ ប្រៀបបីដូចជាអង្គរក្សដ៏ល្អមួយ ជួយការពារដំណាំរបស់លោក ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

រូបភាព៖ នារីស្រើបស្រាល នាង Sunny Leone
រូបភាព៖ ដំណាំរបស់លោក Reddy
រូបភាព៖ ដំណាំរបស់លោក Reddy (ស្ពៃក្តោប)
រូបភាព៖ ដំណាំរបស់លោក Reddy (ស្ពៃក្តោប)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]