ថៃ៖ កាលពីប៉ុន្មានថ្ងៃមុន  នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កំពូលតារាសម្តែងស្រីជើងចាស់នាង Sririta Jansen បានបង្ហោះរូបភាពមួយសន្លឹករបស់ខ្លួន ធ្វើឱ្យអ្នកលេងអ៊ីនស្តារក្រាមជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញនាងមានភាពក្លាហានដូច្នេះ។

គេឃើញតារាសម្តែងស្រីកូនកាត់ថៃ-ដាណឺម៉ាករូបនេះ បានថតរូបជាមួយនឹងសត្វពស់ពណ៌លឿងមូយក្បាលដ៏ធំ ដោយបានយកមកដាក់នៅលើស្មា ទាំងគ្មានភាពខ្លាចញញើតអ្វីបន្តិចសោះ  ស្របពេលដែលក្រុមការងារដែលនៅក្បែរនោះស្រែកមកប្រាប់ថា ឱ្យប្រយ័ត្នចំពោះសត្វពស់មួយក្បាលនេះ ព្រោះវាមានគ្រោះថ្នាក់។

ប៉ុន្តែមិនទាន់នោះទេ ស្រាប់តែ Sririta Jansen ចាប់កាន់សត្វពស់នេះ មកដាក់នៅលើស្មា ហើយថតរូបបានសម្រេចបាត់ទៅហើយ ព្រមទាំងបង្ហោះក្នុងអ៊ីនស្តារក្រាមថែមទៀតផង ដោយមានអ្នកចុច Like ជាង ១ សែន ៦ ម៉ឺននាក់ឯណោះ។

សំណាងល្អ ដែលមិនមានគ្រោះថ្នាក់អ្វីកើតឡើង មិនដូច្នោះទេប្រាកដជាមានភាពសោកស្តាយកើតឡើងជាក់ជាមិនខានឡើយ។

គួរឱ្យដឹងផងដែរថា ការថតជាមួយសត្វពស់ដ៏ធំមូយក្បាលនេះ គឺជាការថតនៅក្នុងកម្មវិធី The Face Thailand រដូវកាលទី៤ ដែល Sririta Jansen ទើបតែបានទទួលនូវតំណែងជាគណៈកម្មការមួយរូបថ្មីៗ ក្នុងកម្មវិធីដ៏ល្បីនេះផងដែរ៕

ទស្សនារូបភាពដូចខាងក្រោមទាំងអស់គ្នា៖  

តារាសម្តែងស្រី Sririta Jansen
តារាសម្តែងស្រី Sririta Jansen
តារាសម្តែងស្រី Sririta Jansen
តារាសម្តែងស្រី Sririta Jansen
តារាសម្តែងស្រី Sririta Jansen ពេលថតកម្មវិធី The Face Thailand
តារាសម្តែងស្រី Sririta Jansen ពេលថតកម្មវិធី The Face Thailand
តារាសម្តែងស្រី Sririta Jansen ពេលថតជាមួយសត្វពស់
រូបភាពដែលតារាសម្តែងស្រី Sririta Jansen បានថតផុសនៅក្នុង IG របស់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]