ភ្នំពេញ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត ព្រូដិនសល​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ ឈាន​មុខ​គេក្នុង​ប្រទេស បាន​ប្រារព្ធ​កម្មវិធី​មួយ​ឈ្មោះ​ថា «ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុ​ជីវិតឆ្នើមប្រចាំឆ្នាំ»“Star of the year” នៅចំពេល​​ខួប​ ៥​ឆ្នាំ​របស់​ខ្លួន ដើម្បី​អបអរ​ចំពោះស្នាដៃ​នៃ​ការ​រួម​ចំណែក ​ពី​​បណ្ដាញ ​​ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុជីវិត​ ក៏ដូចជា ទទួល​ស្គាល់នូវ​ការ​រួម​ចំណែក​របស់​ពួកគាត់​ដល់​សហគមន៍ និងឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​។

ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវ​បានស្វាគមន៍​ជា​ខ្លាំង​ ​ពី​សំណាក់​ប្រជាពលរដ្ឋខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ រាប់ពី​អតិថិជន​ដែល​ទើប​ចាប់​ផ្តើម​ជីវិត​ការងារ​ ហើយ​កំពុង​​ស្វែង​រក​ការការពារ​ប្រាក់​ចំណូល ឪពុកម្តាយដែល​ចង់​ធានា​ពីការអប់រំ​របស់​​បុត្រធីតា និង​អ្នក​ដែល​ស្វែង​រក​សុវត្ថិភាព​ហិរញ្ញវត្ថុ​ សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួ​នជា​ដើម។

កម្មវិធី​ «ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុ​ជីវិតឆ្នើមប្រចាំឆ្នាំ»

អគ្គនាយក​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា លោក David Nutman បាន​មាន​ប្រសាសន៍​ថា៖

“ក្រុមហ៊ុន​ បានវិនិយោគ​ធនធាន​ជា​​ច្រើន​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​អ្នក​​ដែលមានទេព​កោសល្យ និង​ពង្រឹង​​ សេវាកម្ម​របស់​យើង ដើម្បី​​​ធានា​ថា ​យើង​អាច​ផ្តល់សេវា និង​ដំណោះស្រាយ​ ក៏ដូចជា​ផលិផលត្រឹម​ត្រូវ ​សម្រាប់​តែ​អតិថិជន​របស់​យើងផង និង​​សម្រាប់​សហគមន៍​ទាំង​មូល​ផង។ ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ កើតឡើងដោយ​ការ​ប្តេជ្ញាចិត្ត កិច្ច​ខិតខំ​ប្រឹងប្រែង និងក្រម​សីលធម៌វិជ្ជាជីវៈ របស់​ក្រុមការងារ​ទីប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើមៗ​របស់​យើង​នៅ​កម្ពុជា។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណចំពោះ ​​ការ​ប្ដេជ្ញាចិត្ត​របស់​ក្រុមការងារ ក្នុង​ការ​បម្រើ​​អតិថិជន ​និងជួយ​បំពេញសេចក្តីត្រូវការ​របស់​ពួកគាត់ ក្នុង​គ្រប់​ដំណាក់​កាល​នៃជីវិត​​រស់នៅ តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ផលិតផល ​និង​សេវា​ការពារហិរញ្ញវត្ថុ​របស់យើង​”។

លោក​ Veejay Madhavan នាយកផ្នែក​​ចែកចាយ​ របស់​ក្រុម​ហ៊ុន ព្រូដិន​សល​កម្ពុជា បាន​បន្ថែម​ថា៖

«ទីប្រឹក្សា​ធានារ៉ាប់​រង​អាយុ​ជីវិត​របស់​យើង បាន​សម្រេច​នូវ​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន​តាមរយៈ​ការ​ព្យាយាម​ស្វែង​យល់ពីតម្រូវការ​​របស់​ប្រជាពលរដ្ឋខ្មែរ រួម​ទាំង​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន និង​បង្កើនកិត្តិនាម​របស់​ក្រុមហ៊ុន ក្នុង​ប្រទេស​កម្ពុជា​​ក្នុង​រយៈពេល​ជាង​ ៥​ឆ្នាំ​មក​នេះ។ ពួក​គេ​ក៏​ដើរ​តួនាទី​សំខាន់ ក្នុង​ការជួយ​ឲ្យ​​ក្រុម​ហ៊ុន ព្រូដិន​សល​កម្ពុជា ​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​ជាង​គេ និង​ធំ​ជាងគេ​លើ​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា​ដែរ។»

ក្រុម​ហ៊ុន​ព្រូដិនសល​កម្ពុជា ​​ប្តេជ្ញា​​ចិត្ត​ធានា​ ក្នុង​ការ​ជួយ​ដល់​អតិថិជ​នរបស់​ខ្លួន ​​ដើម្បីឱ្យពួកគេ​អាច​សម្រេច​បាន​នូវ​គោល​ដៅ​ហិរញ្ញវត្ថុ​​ និង​​អាច​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន ​តាម​រយៈផលិតផល​ធានារ៉ាប់រងអាយុជីវិត ដូចជា eduCARE ជាដើម ដែលជា​ផលិតផល​ថ្មី​ទើប​នឹង​សម្ពោធ​ក្នុងឆ្នាំ ២០១៨ ដែល​ធានា​ផ្ដល់​នូវអត្ថប្រយោជន៍ចំនួន ៥។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន និង​ក្រុមការងារ​របស់​ខ្លួន បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​យ៉ាង​មុត​មាំ​​ជា​និច្ច​ក្នុងការ​​តបស្នង​ដល់​​ប្រទេស​កម្ពុជា​វិញ តាម​រយៈ​ការ​គាំទ្រ និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​​សហគមន៍​ជា​ច្រើនទៀត​៕

កម្មវិធី​ «ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុ​ជីវិតឆ្នើមប្រចាំឆ្នាំ»
កម្មវិធី​ «ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុ​ជីវិតឆ្នើមប្រចាំឆ្នាំ»
កម្មវិធី​ «ទីប្រឹក្សា​ធានា​រ៉ាប់រង​អាយុ​ជីវិតឆ្នើមប្រចាំឆ្នាំ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]