អាមេរិក៖ ក្រុមហ៊ុន Samsung បានស្នើសុំធ្វើបណ្ណប៉ាតង់ពីរដ្ឋាភិបាលអាមេរិកលើប្រភេទ Drone ពិសេសមួយប្រភេទដែលអាចជួយឲ្យយើងប្រើទូរសព្ទដោយមិនចាំបាច់ប្រើដៃ។ ហើយឧបករណ៍នេះអាចមើលដឹងហើយចំណាំមុខមនុស្ស និងកែវភ្នែកទៀតផង។

រូបភាពគំរូនៃឧបករណ៍ដែលបានមកពីបណ្ណប៉ាតង់

នៅក្នុងបណ្ណប៉ាតង់ បានបញ្ជាក់ថា នៅក្នុងឧបករណ៍នឹងមានកាមេរ៉ា និងប្រព័ន្ធឃ្លាំមើលលើទិសដៅ និងភ្នែករបស់អ្នកប្រើបាន ហើយឧបករណ៍នេះនឹងអាចហោះឲ្យនៅចំពីមុខមនុស្សបាន។  ហើយនៅលើឧបករណ៍នឹងមានសមត្ថភាពស្គាល់សំលេង និង Sensor ជាច្រើនប្រភេទថែមទៀត។

គេគិតថាឧបករណ៍បែបនេះនឹងជួយអ្នកដែលប្រើទូរស័ព្ទច្រើនឲ្យអង្គុយនឹងដើរបានត្រង់ខ្លួន ដោយសារឧបករណ៍នេះនឹងហោះរកមុខមនុស្សមិនថាក្នុងកាលៈទេសៈណាក៏ដោយ។ នេះគឺអាចជួយកាត់បន្ថយការឱនមើលទូរស័ព្ទច្រើន ដែលជាហេតុដែលនាំឲ្យមនុស្សជំនាន់នេះភាគច្រើនមានបញ្ហាឆ្អឹងកនិងខ្នង។ គួរបញ្ជាក់ផងដែរថាការស្នើសុំពី Samsung គឺកាលពីដើមឆ្នាំ២០១៦ ហើយទើបតែទទួលការអនុញ្ញាតឲ្យដំណើរការស្រាវជ្រាវក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះតែប៉ុណ្ណោះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]