ភ្នំពេញ៖ ស្របពេលជាមួយនឹងភាពជោគជ័យរបស់តារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស លោកងួន ចាន់ដេវីត បានធ្វើឲ្យជីវភាពរបស់តារារូបនេះកាន់តែធូរធារជាងមុនគួរឲ្យកត់សម្គាល់។

ជាមួយគ្នានេះដែរ ក្រោយពីដេវីត បានធ្វើការចាប់ដៃគូជាមួយនឹងតារាចម្រៀងរួមទ្រនំ រូបស្រស់ កញ្ញាទេព បូព្រក្សឹ ធ្វើឲ្យលោកកាន់តែមានភាពល្បីល្បាញ និងប្រជាប្រិយភាពកាន់តែកើនឡើង ខណៈពេលដែលពួកគេទាំងពីរកាន់តែស្និតស្នាលជាមួយគ្នាផងដែរ។

គួររម្លឹកផងដែរថា កាលពីថ្មីៗនេះ ដេវីត ទើបនឹងទិញផ្ទះថ្មី និងឡានស៊េរីទំនើបមួយគ្រឿង ដែលទាំងនេះបានមកពីការខិតខំ របស់លោកទាំងថ្ងៃទាំងយប់រកពេលសម្រាកគ្មាន  ខណៈដែលអ្នកម្តាយរបស់លោក បានសម្តែងភាពរីករាយនៅពេលដែលឃើញកូនរបស់ខ្លួនជោគជ័យយ៉ាងដូច្នេះ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ម្តាយលោកបានបង្ហោះរូបភាព កន្លែងលក់បាយមួយកន្លែង និងបានភ្ជាប់សារមួយថា៖«បាយអើយបាយមាន់ជ្រូកឆាខ្ញី,,បបរត្រី,,ខគោមីគុយទាវនំបុង័! បងប្អូនអើយនៅទីជិតឆ្ងាយមកមកជួយទិញផងណាចា៎,, ថ្ងៃក៏លក់នំបញ្ចុកឆ្ងាញ់..សាច់គោអាំងក៏ឆ្ងាញ់!»។

តាមរយៈសារនឹងរូបភាពមួយនេះឃើញថាម្តាយរបស់លោកនៅតែរកស៊ីបន្ថែមទៀត ទោះបីជាកូនប្រុសរបស់ខ្លួនបានក្លាយជាតារាល្បី និងមានលុយចាយពេញដៃក៏ដោយក្តី៕

លោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត
កញ្ញាទេព បូព្រឹក្ស និងម្តាយលោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត និងម្តាយ
កន្លែងដែលម្តាយដេវិត លក់បាយ
កន្លែងដែលម្តាយដេវិត លក់បាយ
កន្លែងដែលម្តាយដេវិត លក់បាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត