ក្រុងព្រះសីហនុ៖ ប្លែកទៀតហើយ! លើកនេះកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាក្នុងដួងចិត្តបងប្អូនមិនចេះជិនណាយគឺលោក ព្រាប សុវត្ថិ និងមកជួបបងប្អូននៅក្រុងព្រះសីហនុជាមួយស្តាយ៍បែបរ៉ក រ៉ក និងបទចម្រៀងរ៉ក រ៉ក កន្ត្រាក់អារម្មណ៍ជាច្រើនបទ នាថ្ងៃទី 24 កុម្ភៈ នៅឆ្នេរអូរឈើទាលក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំអស្ចារ្យ BOOSTRONG ROCK ON FIRE TOUR CONCERT។

តាមព័ត៌មានច្បាស់ការណ៍ពីផលិតកម្ម ហង្ស មាស បានឲ្យដឹងថាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានរៀបចំបទចម្រៀងបែបរ៉ក រ៉ក ជាច្រើនបទដើម្បីកន្ត្រាក់អារម្មណ៍បងប្អូននៅក្រុងព្រះសីហនុតាមបែបរ៉ក រ៉ក។ គ្រប់គ្នាបានដឹងច្បាស់ហើយថាលោកព្រាប សុវត្តិ គឺជាតារាចម្រៀងដែលមានសម្លេងយ៉ាងក្រអួនក្រអៅ ហើយអាចបកស្រាយគ្រប់បទចម្រៀងទាំងអស់មិនថាបទចម្រៀងបែបណានោះទេ។ ហើយពេលនេះគាត់នឹងបកស្រាយបទចម្រៀងជាលក្ខណៈបែប រ៉ក រ៉ក វិញម្ដងថា តើពិរោះ និងកក្រើកយ៉ាងណាទៅ? ច្បាស់ជាប្លែក ហើយអស្ចារ្យមិនធម្មតាទេ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា នៅលើឆាកតន្ត្រីបែបរ៉ក រ៉ក សុទ្ធសាធដែលមិនធ្លាប់មានពីមុនមក។

ចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង វិញបានឲ្យដឹងថា នៅសប្ដាហ៍នេះក្រុមហ៊ុនបានរៀបចំកាដូយ៉ាងពិសេសផងដែរ ដើម្បីទុកជាចំណងដៃអនុស្សាវរីយ៍ដល់បងប្អូនក្រុងព្រះសីហនុទាំងមូល មិនឲ្យចាញ់ខេត្តផ្សេងៗនោះទេ។ សូមបងប្អូនត្រៀមខ្លួនទទួលយកកាដូបែបរ៉ក រ៉ក សប្បាយ ហើយឱកាសឈ្នះរង្វាន់ទូរទស្សន៍ SMART TV និងម៉ូតូកាលីបយុវវ័យ Kawasaki ជាច្រើនគ្រឿងពី BOOSTRONG៕

ជួបជាមួយលោក ព្រាប សុវត្ថិ នៅក្រុងព្រះសីហនុទាំងអស់គ្នា!
ជួបជាមួយលោក ព្រាប សុវត្ថិ នៅក្រុងព្រះសីហនុទាំងអស់គ្នា!
ជួបជាមួយលោក ព្រាប សុវត្ថិ នៅក្រុងព្រះសីហនុទាំងអស់គ្នា!
ជួបជាមួយលោក ព្រាប សុវត្ថិ នៅក្រុងព្រះសីហនុទាំងអស់គ្នា!
ជួបជាមួយលោក ព្រាប សុវត្ថិ នៅក្រុងព្រះសីហនុទាំងអស់គ្នា!
ជួបជាមួយលោក ព្រាប សុវត្ថិ នៅក្រុងព្រះសីហនុទាំងអស់គ្នា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ