ថៃ៖ ជីវិតឯកជនរបស់កំពូលតារាសម្ដែងល្បីឈ្មោះ លំដាប់ជួរមុខ ប្រចាំប្រទេសថៃ នាង Aum Patchrapa ត្រូវបានទស្សនិកជន ដឹងយ៉ាងច្បាស់ថា នាងកំពុងសោយសុខក្នុងជីវភាពយ៉ាងសម្បូរបែប មិនថា ផ្ទះ លុយ ឡាន  ឬសម្ភារៈ ប្រើប្រាស់ សុទ្ធតែរបស់ថ្លៃៗទាំងអស់។

ជាក់ស្ដែង ចំពោះរបបអាហារញាុំប្រចាំថ្ងៃរបស់តារាស្រីវ័យក្បែរ ៤០ឆ្នាំ រូបនេះវិញ ក៏តែងត្រូវគេសង្កេតឃើញថាមានអាហារឆ្ងាញ់ៗ ញាុំយ៉ាងហូរហៀរ គ្មានខ្វះចន្លោះដែរ ។ 

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ហួសចិត្តនោះ ឃើញនាង Aum មានរូបរាងស្គមស្លីមបែបនេះទេ តែចំពោះអាហារដែលនាងញាុំមួយពេលៗវិញ គឺច្រើនចង់ស្មើគ្នា ១០នាក់ ឯណោះ នេះបើយោងតាមរូបភាព ដែលម្ចាស់សាមីខ្លួន បានចែកចាយលើគណនីអីុនស្តាក្រាម។

គ្រាន់តែឃើញរូបភាពទាំងនេះហើយភ្លាម ក៏មានអ្នកគាំទ្រជាច្រើន លួចច្រណែន និងកោតសរសើរពីជីវិតរស់នៅ របស់តារាស្រីរូបនេះជាខ្លាំង ព្រោះមិនត្រឹមតែ មានរូបសម្រស់ស្រស់ស្អាតនោះទេ តែមានអាហារញាុំប្រចាំថ្ងៃឆ្ងាញ់ៗ និងមិនខ្លាចឡើងទម្ងន់ទៀត៕

កំពូលតារាសម្ដែង Aum patchrapa
កំពូលតារាសម្ដែង Aum patchrapa
កំពូលតារាសម្ដែង Aum patchrapa
អាហារ ១ពេលរបស់ Aum patchrapa ច្រើនចង់ស្នើរគ្នា១០នាក់
អាហារ ១ពេលរបស់ Aum patchrapa ច្រើនចង់ស្នើរគ្នា១០នាក់
អាហារ ១ពេលរបស់ Aum patchrapa ច្រើនចង់ស្នើរគ្នា១០នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]