ហ្វីលីពីន៖ ក្មេងប្រុស៣នាក់ ដែលមានដូចជា Dzywrygh Lynzh , Pzxydnn Yzzr និង  Djykynll Rysym គឺជាកូនរបស់ប្តីប្រពន្ធមួយគូ គឺ Jon និង Mercy។ 

ពិតណាស់! ឈ្មោះរបស់កូនៗទាំង៣នាក់នោះ គឺជាឈ្មោះនៅក្នុងបញ្ជីជាតិតែម្តង ហើយពួកគេត្រូវបានដាក់ឈ្មោះបែបនេះ ដោយសារមានហេតុផលមួយ។

ឈ្មោះដ៏វែង និងពិបាកហៅរបស់កូន លោកJon និងអ្នកស្រី Mercy
ឈ្មោះដ៏វែង និងពិបាកហៅរបស់កូន លោកJon និងអ្នកស្រី Mercy
ឈ្មោះដ៏វែង និងពិបាកហៅរបស់កូន លោកJon និងអ្នកស្រី Mercy

អ្នកម្តាយរបស់កូនៗទាំង៣ គឺអ្នកស្រី Mercy បាននិយាយថា៖

“ការដែលដាក់ឈ្មោះ វែង និងពិបាកហៅបែបនេះ ព្រោះចង់ឲ្យពួកគេមានអ្វីមួយដែលខុសពីគេ។ ប្តីរបស់ខ្ញុំឈ្មោះថា Jon ឯខ្ញុំវិញឈ្មោះថា Mercy។ ឈ្មោះរបស់ពួកយើង ពិតជាសាមញ្ញខ្លាំងមែនទែន ហើយពួកយើងចង់ប៉ះប៉ូវ ចំនុចពិសេសនេះទៅឲ្យកូនៗរបស់ពួកយើង។”

អ្នកលេងបណ្តាញសង្គមជាច្រើនបានភ្ញាក់ផ្អើល ខណៈដែលមនុស្សមួយចំនួនគិតបែបវិជ្ជមានថា វានឹងផ្តល់ជាភាពងាយស្រួលដល់ក្រុមស៊ើបអង្កេត ដែលនឹងមិនច្រលំឈ្មោះរបស់ពួកគេជាមួយឈ្មោះអ្នកដទៃ ដោយសារក្នុងលោកនេះមានតែពួកគេប៉ុណ្ណោះដែលមានឈ្មោះបែបនេះ៕

តើអ្នកគិតយ៉ាងណាដែរ ចំពោះឈ្មោះដ៏វែងទាំង៣នេះ? សូមបញ្ចេញមតិនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]