ទាក់ទងជាមួយនឹងបញ្ហានៃការកើតឬស (Plantar warts) នេះជាទូទៅវាកើតមាននៅលើកែងជើង បាតជើង ឬម្រាមជើង ដែលវាបណ្តាលមកពីពពួកវីរុសប៉ាពីឡូម៉ា (the human papilloma virus)។ 

ជាទូទៅជំងឺឬសមួយនេះវាពុំបង្កឲ្យកើតមានគ្រោះថ្នាក់នោះទេ គ្រាន់តែវាមានអាការរមាស់ និងឈឺចាប់តិចតួចនៅពេលដែលវាកើតនៅត្រង់បាតជើងកន្លែងដែលមានជាតិខ្លាញ់ និងធ្វើឲ្យមានការលំបាកនៅក្នុងការដើរ។

រូបភាពតំណាង

គួរបញ្ជាក់ផងដែរថា ជំងឺឬសកើតឡើងចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយជាពិសេសចំពោះកុមារ។ ទន្ទឹមនឹងនេះផងដែរ ជំងឺឬសនេះនឹងក៏កើតមានឡើងវិញម្តងទៀត ប្រសិនបើអ្នកធ្លាប់កើតវាម្តងពីមុនមក។

ជាមួយគ្នានេះផងដែរ អ្នកអាចដឹងពីរោគសញ្ញារបស់វាបានរួមមាន៖

• កើតមានការដុះដុំសាច់តូចៗ ឬដំបៅនៅបាតជើង ម្រាមជើង ឬកែងជើង និងមានចំណុចខ្មៅផងដែរ។

• មានសាច់ដុះឡើងក្រាស់នៅជុំវិញតំបន់ដុំសាច់តូចៗ ឬជុំវិញឬស។

ជាការពិតជំងឺឬសវានឹងជាសះស្បើយដោយខ្លួនឯងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយធ្វើការកម្ចាត់វីរុស ប៉ុន្តែវាត្រូវការរយៈពេលរហូតដល់ទៅ២ឆ្នាំក្នុងការជាសះស្បើយ ហើយវានឹងអាចកើតមានបញ្ហាធ្ងន់ធ្ងរ។ ដូច្នេះអ្នកចាំបាច់ត្រូវធ្វើការព្យាបាល ដើម្បីចៀសវាងការឈឺចាប់ក៏ដូចជាការពារពីការកើតមានជំងឺឬសធ្ងន់ធ្ងររហូតដល់ការវះកាត់។ 

រូបភាពតំណាង

ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗ ដែលអ្នកអាចកម្ចាត់ឬសចេញដោយមិនចាំបាច់វះកាត់!

១/ ខ្ទឹមស

ខ្ទឹមសវាមិនត្រឹមតែជាមានលក្ខណៈសម្បតិ្តប្រឆាំងទៅនឹងការរលាកប៉ុណ្ណោះទេ  វាថែមទាំងប្រឆាំងទៅនឹងវីរុស និងជួយពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។

វិធីធ្វើ៖

• អ្នកគ្រាន់តែយកខ្ទឹមសហាន់ ឬបុកជាចំណិតតូចៗ រួចបិតនៅលើឬស ហើយយកបង់រុំ ឬក្រណាត់ស្អាតរុំ ទុកវាចោលមួយយប់ និងធ្វើការលាងសម្អាតជាមួយទឹកនៅពេលព្រឹកជាការស្រេច។

• អ្នកអាចអនុវត្តន៍វិធីនេះរហូតដល់ឬសបាត់អស់។

• មួយវិញទៀតអ្នកក៏អាចបន្ថែមខ្ទឹមសនៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លំាងក្នុងការព្យាបាលឲ្យឆាប់ជាបានលឿន។ 

រូបភាពតំណាង

២/ សម្បកចេក

វិធីធ្វើ៖

• អ្នកគ្រាន់តែកាត់សម្បកចេកចំនួនតូចល្មម រួចបិតនៅកន្លែងដែលមានឬសដោយយកបង់រុំ ឬក្រណាត់ស្អាតរុំទុកចោលមួយយប់ បន្ទាប់មកពេលព្រឹកឡើងអ្នកត្រូវត្រាំតំបន់ដែលមានដុំឬសជាមួយទឹកក្តៅប្រហែល១០នាទី ហើយយកថ្មសម្រាប់ដុសជើង ឬច្រាស់ដុសជើងថ្មមៗ ដើម្បីឲ្យវាដាច់ដុំឬសចេញមក។

• អ្នកអាចអនុវត្តន៍វិធីនេះរហូតទាល់តែឬសត្រូវបានបាត់ទាំងស្រុង៕ 

រូបភាពតំណាង
រូបភាពតំណាង

ប្រភព៖ fabiosa.guru

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]