ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​យក​ផ្លែ​ឡា​ម​អារ​.​ក​សម្លាប់​ខ្លួន​ហើយ​ត្រូវ​ម្ដាយ​ប្រទះ​ឃើញ​ដេក​ស្លាប់​ជាមួយនឹង​ឈាម​ជោកជាំ​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បែរ​មាត់​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​មាន​វិបត្តិ​គ្រួសារ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេន រ៉ា​ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ។ លោក​ថា ម្ដាយ​របស់​ជន​រង​គ្រោះជា​អ្នក​ប្រទះ​ឃើញ​សាកសព​បុរស​នេះ​ដែល​ដេក​ស្លាប់​នៅ​ក្បែរ​មាត់​ស្ទឹង​សង្កែ​ពេញ​ទៅ​ដោយ​ឈាម​ជោកជាំ ។ ជន​រង​គ្រោះ​មាន​ស្នាម​របួស​ត្រង់​.​ក​ចំនួន​៦​កន្លែង និង​បាន​រក​ឃើញ​ផ្លែ​ឡា​ម​មួយ​ដែល​ប្រឡាក់​ឈាម​ធ្លាក់​នៅ​ក្បែរ​សព ។ លោក ប៉ា​ង ហៀ​ង បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​អាច​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​យក​ផ្លែ​ឡា​ម​អារ​.​ក​ដោយសារ​មាន​ទំនាស់​បែកបាក់​ក្រុម​គ្រួសារ និង​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ថ្ងៃ ។ នេះ​ជា​ការ​បំភ្លឺ​បន្ថែម​របស់​ម្ដាយ​ជន​រង​គ្រោះ ។

បុរស​ម្នាក់​បាន​យក​ផ្លែ​ឡា​ម​អារ​.​ក​សម្លាប់​ខ្លួន​

ម្ដាយ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់​គាត់​ធ្លាប់​ប៉ង​សម្លាប់​ខ្លួន​ប៉ុន្មាន​លើក​ហើយដោយ​សារ​ជំងឺ​ប្រចាំ​កាយ​និង​មាន​វិបត្តិ​គ្រួសារ ។ គាត់​និយាយ​ថា មួយ​រយៈ​នេះ​ក្រុម​គ្រួសារ​កូន​គាត់​បាន​នាំ​គ្នា​ទៅ​ខេត្តស្វាយរៀង​តែ​ពេល​ត្រឡប់​មក​វិញ​មិនឃើញ​ប្រពន្ធ​មក​ជាមួយ​ទេ ហើយ​គាត់​ក៏​បាន​សួរនាំ​អំពី​រឿង​នេះ​ពេល​កំពុង​ហូប​បាយ​ជាមួយ​គាត់​តែ​កូនប្រុស​មិន​បាន​រៀបរាប់​អ្វី​ច្រើន​ទេ ប៉ុន្តែ​ក្រោយ​ពេល​ហូប​បាយ​រួច​ក៏​បាត់​កូនប្រុស​រូប​នេះ ។ គាត់​បាន​ព្យាយាម​ដើរ​រកតែ​មិនឃើញ​ឡើយ លុះ​យប់​បន្តិច​ទើប​គាត់​ប្រទះ​ឃើញ​កូនប្រុស​គាត់​ដេក​ស្លាប់​ក្បែរ​មាត់​ស្ទឹង​ខាងក្រោយ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ ម្ដាយ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កូនប្រុស​គាត់​អាច​សម្លាប់​ខ្លួន​ដោយសារ​តែ​ការ​បែកបាក់​គ្រួសារ ។ ម្យ៉ាង​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ និង​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ផង​ហើយ​ក៏​ធ្លាប់​ព្យាយាម​ចង​.​ក​សម្លាប់​ខ្លួន​ជា​ញឹកញាប់​ដែរ​តែ​មិន​បាន​សម្រេច ។

ទីតាំងកើតហេតុ

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​សាកសព និង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​នៅ​លើ​រាង​កាយ​សព​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ត្រង់​បំពង់​.​ក​ខាង​មុខ និង​ត្រង់​ក​ញ្ចឹ​ង​.​ក​ខាងក្រោយ​ស្នាម​ដាច់​រយះ​ចំនួន​៦​កន្លែង ថែម​ទាំង​រក​ឃើញ​ផ្លែ​ឡា​ម​មួយ​នៅ​ក្បែរ​នោះ ។ ក្រៅពី​នេះ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់​នៅ​កន្លែង​ផ្សេង​ឡើយ ។ ដោយ​យោង​លើ​ការ​បំភ្លឺ​ពី​ម្ដាយ​ជន​រង​គ្រោះ​អំពី​ប្រវត្តិ​ជន​រង​គ្រោះ និង​យោង​ទៅ​លើ​វត្ថុ​តាង​ផង យើង​អាច​វាយតម្លៃ​បាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ៕

ជន​រង​គ្រោះ​ឈ្មោះ សេន រ៉ា​ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]