អង់គ្លេស៖ ខែ្សបម្រើឆ្នើម Willain បាននិយាយថា ក្រុមរបស់ខ្លួន នឹងអាចយកឈ្នះក្រុម Barcelona សម្រាប់ជើងទី២ នៃពានរង្វាន់ Champions League វគ្គ ១៦ក្រុមចុងក្រោយ ទោះការប្រកួតបានត្រឹមស្មើ នៅជើងទី១ ក៏ដោយ។

កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ បានស៊ុតបញ្ចូលទី ១គ្រាប់ ឲ្យ Chelsea នាំមុខមុន ប៉ុន្ដែ Messi បានស៊ុតគ្រាប់តាមស្មើវិញ ក្រោយខែ្សការពារ របស់ក្រុមម្ចាស់ផ្ទះ ធើ្វឲ្យមានកំហុស។  

Willain ស៊ុតបញ្ចូលទី Barcelona

ទោះជាយ៉ាងណាក៏ដោយ ខែ្សបម្រើជំនាញស៊ុតពីចម្ងាយ រូបនេះ បានលើកឡើងថា ក្រុមរបស់ខ្លួននៅតែមានឱកាស ឡើងទៅវគ្គបន្ដ។ ពោលគឺ នឹងអាចយកឈ្នះ Barcelona នៅជើងទី២។ 

Willain សោកស្ដាយក្រោយ Barca ស៊ុតគ្រាប់តាមស្មើវិញ
«ខ្ញុំគិតថា យើងឈ្នះការប្រកួតទៅហើយ។ ពួកយើងត្រូវទៅលេង នៅទឹកដីរបស់គេ និងឈ្នះការប្រកួតនៅទីនោះ»។

បន្ថែមពីលើនេះ ខ្សែបម្រើ Fabregas ក៏បាននិយាយដែរថា៖ 

«វាគួរឱ្យខ្មាស។ ខ្ញុំគិតថាយើងល្អណាស់ និងលេងបានដូចផែនការដែលគ្រោងទុក និងបញ្ចប់ទីបានល្អ។ ពួកគេ (Barca)ជាក្រុមល្អបំផុតមួយក្នុងលោក។ ពេលនេះយើងបានផ្ដល់ឱកាសធំដល់ពួកគេ ព្រោះថានៅ Nou Camp ពួកគេខ្លាំងណាស់»៕
ខ្សែបម្រើ Fabregas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]