ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព លោកម៉ា ច័ន្ទបញ្ញា សម្តែងភាពខូចចិត្តយ៉ាងខ្លាំង នៅពេលដែលរឿង ដែលខ្លួនបានសម្តែងជាលើកដំបូង មិនសូវមានអ្នកគាំទ្រដូចរឿងផ្សេងៗ។

ជាការពិតណាស់ មួយរយៈពេលនេះ តារាសម្តែងរូបស្រស់សង្ហារូបនេះ ពិតជាមានភាពមមាញឹកខ្លាំង នៅក្នុងការថតរឿងថ្មីមួយនេះរបស់ខ្លួន ដែលលោកនិងគូស្នេហ៍ កញ្ញា អីុងអីុង សម្តែង ភាពយន្តរឿង «កិច្ចសន្យាស្នេហ៍ Tom And Jerry» នេះរួមគ្នា

មិនត្រឹមតែប៉ុណ្ណោះ ភាពយន្តមួយនេះ មានការថតបានយ៉ាងល្អ និងចំណាយទុនជាច្រើនរាប់មិនអស់។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គម របស់តារាប្រុសរូបនេះ បានបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារមួយ ដែលលោកពិតជាខូចចិត្តយ៉ាងខ្លាំង ចំពោះរឿងថ្មីរបស់លោកបានសម្តែង ដែលកំពុងបញ្ចាំងនោះ មិនសូវមានអ្នកគាំទ្រ ដូចរឿងដទៃទៀត។

នៅក្នុងនោះ លោកក៏បាននិយាយយ៉ាងដូច្នោះថា៖ «មិននឹកស្មានថារឿងដែលខ្ញុំសម្ដែងដំបូង មិនសូវមានអ្នកគាំទ្រចឹងសោះ! ស្ដាប់ក្រុមផលិតហើយ តូចចិត្តនឹងខ្លួនឯងណាស់!» ។

ស្របពេលជាមួយគ្នានេះដែរ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការអាណិតដល់រូបលោកយ៉ាងខ្លាំង ក្រោយពីបានឃើញ វីដេអូឃ្លីបដែលក្រុមតួសម្តែង បាននិយាយថា រឿងដែលផលិតក្រោមស្នាដៃខ្មែរ បែរជាមិនសូវមានអ្នកគាំទ្រច្រើន ដូចរឿងបរទេសយ៉ាងដូច្នោះ ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

លោកម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍ សម្តែងក្នុងរឿង
លោកម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍ សម្តែងក្នុងរឿង
លោកម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍ សម្តែងក្នុងរឿង
កន្លែងបញ្ចាំងកុនគ្មានអ្នកមើល
កន្លែងបញ្ចាំងកុនគ្មានអ្នកមើល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា