បរទេស៖ ក្លិប Chelsea កំពុងតែត្រៀមខ្លួន ធ្វើការប្រកួតប្រជែង ដើម្បីដណ្តើមយកកីឡាករមួយរូប ដែលក្លិប Bayern Munich កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

កីឡាករយុវជនរបស់ក្រុម Borussia Dortmund ខ្សែបម្រើ Christian Pulisic កំពុងតែមានទម្រង់លេងយ៉ាងល្អប្រសើរ ហើយត្រូវបានគេជឿជាក់ថា ក្នុងពេលនេះ រូបគេមានតម្លៃយ៉ាងហោចណាស់ក៏ ១២៣លានដុល្លារអាមេរិកដែរ។

យោងតាមប្រភពមួយចំនួន បានឲ្យដឹងថា Chelsea មានសង្ឃឹមខ្ពស់ក្នុងការទិញយកកីឡាករសញ្ជាតិអាមេរិករូបនេះ ជាជាង Bayern Munich ដោយសារតែ ក្រុម Dortmund មានការស្ទាក់ស្ទើរក្នុងការលក់ក្រុម Pulisic ទៅឲ្យក្លិប Bayern Munich ដែលជាដៃគូប្រជែង ក្នុងក្របខ័ណ្ឌ Bundesliga ។

លើសពីនេះទៅទៀតនោះ ខ្សែប្រយុទ្ធ Michy Batshuayi ដែលជាកីឡាករ Dortmund ខ្ចីជើងពីក្លិប Chelsea ក៏ប្រហែលជានឹងអាចក្លាយជាកត្តាមួយ ជម្រុញឲ្យការដោះដូរមួយនេះ កើតឡើងផងដែរ ៕ 

កីឡាករ Christian Pulisic
កីឡាករ Christian Pulisic
កីឡាករ Michy Batshuayi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]