ភ្នំពេញ៖ តារាចំណូលថ្មី ដែលទើបសម្ដែងរឿងឲ្យ ផលិតកម្មរស្មីហង្សាមាស ជាលើកដំបូង កញ្ញា នូណា បានឆក់យកតំណែង ជាតួឆ្នាស់ក្នុងរឿង «សិសិររដូវ ក្នុងបេះដូង» បានទើបបញ្ចប់ ការចាក់បញ្ចាំងកាលពីថ្មីៗនេះ ធ្វើឲ្យប្រជាប្រិយភាព តារាស្រីរូបនេះ ស្ទុះខ្ពស់ឡើងគួរឲ្យកត់សម្គាល់។

មិនខុសពី នូណា តារាចម្រៀងស្រីវ័យក្មេង ដែលត្រៀមសម្ដែងភាពយន្តលើកទី១ និងជាតួឯកស្រីក្នុងរឿង «បិសាចគួរឲ្យស្រលាញ់» កញ្ញា រ៉េត ស៊ូហ្សាណា ក៏កំពុងទទួលបានការគាំទ្រ មិនធម្មតាដែរ នាពេលបច្ចុប្បន្ននេះ។

ងាកមកចាប់អារម្មណ៍សម្រស់ តារាវ័យក្មេងទាំងពីរ ដែលទើបតែប្រឡូក ក្នុងវិថីសិល្បៈនេះវិញ  ម្នាក់ៗពិតជាមាន ចំណុចពិសេសរៀងៗខ្លួន មិនថាស្នាមញញឹម រូបរាង សក់ ឬការតុបតែងខ្លួន សុទ្ធតែមានភាពលេចធ្លោ ជាហេតុធ្វើឲ្យពួកគេមានការគាំទ្រ មិនចាញ់តារាមុនៗនោះទេ។

ជាការពិតណាស់ អ្វីដែលយើង មិនអាចបែងចែកបាននោះ គឺនៅពេលអ្នកទាំងពីរ ពោលគឺ កញ្ញា នូណា និង កញ្ញា ហ្សាណា ដាក់មុខជិតគ្នា បែបនេះ ទើបធ្វើឲ្យគ្រប់គ្នា កាន់តែដឹងច្បាស់ថា សម្រស់តារាស្រីវ័យក្មេងទាំង២ដួងនេះ  ពិតជាមានភាពស្រស់ស្អាត មិនចាញ់គ្នា ឡើយ។

ជាពិសេស ស្នាមញញឹមពួកគេ បានឆក់យកបេះដូងអ្នកទស្សនា រូបភាពនេះ  មិនតិចនាក់ឡើយ។ នេះបើយោងតាមរូបភាព ដែលកញ្ញា តូច បានបង្ហោះក្នុងគណនីអីុនស្តាក្រាមរបស់នាង កាលពីម្សិលមិញនេះ ៕

ចង់ជ្រាបច្បាស់ ទស្សនា រូបភាពទាំងអស់គ្នា៖ 

កញ្ញា នូណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា នូណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា នូណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា នូណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ចនា និង ហ្សាណា ស្អាតមិនចាញ់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា