ភ្នំពេញ៖ បច្ចុប្បន្នតារាវ័យក្មេងទាំងបីដួង កំពុងតែមានប្រជាប្រិយភាពខ្លាំង សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ក្រោយឪពុកជាកំពូលតារាចម្រៀង នៅក្នុងផលិតកម្ម រស្មីហង្សមាស ដឹកដៃកូនប្រុសដ៏សង្ហាទាំងបី ចូលទ្រនំរួមជាមួយខ្លួន។

សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ

ជាការពិតណាស់ ដោយសារតែ មានដុងសិល្បៈតាំងពីកំណើត ទើបធ្វើឲ្យតារាវ័យក្មេងទាំងបី បានឈរនៅលើពិភពសិល្បៈចម្រៀងមួយនេះ ជាមួយឪពុក ហើយបើទោះបីជាកូនៗរបស់លោក ទើបតែចូលសិល្បៈក្តី តែមានហាងឆេងខ្ពស់មិនចាញ់ឪពុកប៉ុន្មាននោះឡើយ។

ក្រៅពីមានសមត្ថភាពច្រៀង បានយ៉ាងល្អ កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ ក៏ចេះរាំ បានយ៉ាងឡូយ។ លើសពីនេះ បន្ទាប់ពីមានជំនាញទាំងនេះ ពួកគេក៏ចេះលេងភ្លេងបានយ៉ាងល្អមិនធម្មតាដែរ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គម អីុនស្តាក្រាម របស់កូនប្រុសលោក ក៏បានបង្ហោះនូវឧបករណ៍ភ្លេង ជាច្រើនឈុត ប្រគំលេងកម្សាន្ត ជាមួយនឹងបងប្អូនយ៉ាងសប្បាយរីករាយ។

ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនគិតថា ពួកគេទាំងបីនាក់នៅថ្ងៃខាងមុខ និងល្បីខ្លាំងដូចឪពុកយ៉ាងដូច្នោះដែរ ព្រោះនៅក្នុងផ្នែកសិល្បៈកូនៗរបស់លោក ព្រាប សុវត្ថិ ចេះសឹងតែទាំងអស់ទៅហើយនោះ៕

សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ
ឧបករណ៍ភ្លេង របស់កូនលោកព្រាប សុវត្ថិ
ឧបករណ៍ភ្លេង របស់កូនលោកព្រាប សុវត្ថិ
ឧបករណ៍ភ្លេង របស់កូនលោកព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ