ក្នុងនាមជាឪពុកម្តាយយើងទាំងអស់គ្នាចង់ឱ្យកូនៗ របស់យើងធំធាត់ និងមានសុខភាពល្អ! តើអ្នកដឹងទេថាអ្វីដែលអ្នកបានផ្តល់ដល់កូនរបស់អ្នក វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលូតកម្ពស់ដល់ពួកគេដែរទេ? ជាក់ស្តែងឪពុកម្តាយភាគច្រើនតែងតែចង់ឲ្យកូនៗមានកម្ពស់ខ្ពស់បែបធម្មជាតិដោយមិនចាំបាច់ប្រើប្រាស់ឱសថ ឬផលិតផលណាមួយនោះទេ។

រូបភាពតំណាង

ហេតុដូច្នេះហើយអ្នកអាចឲ្យពួកគេទទួលទានអាហារមួយចំនួនបាន ដោយមិនចាំបាច់ពិបាកទៀតនោះទេ ព្រោះអាហារទាំងនេះវាជួយធ្វើឲ្យកុមារលូតកម្ពស់ និងថែមទាំងមានសុខភាពរឹងមាំល្អទៀតផង។

១/ យ៉ាអួរ(Yogurt)

យ៉ាអួរគឺជាប្រភេទអាហារដែលមានប្រភពដ៏អស្ចារ្យនៃវីតាមីន D និងជាតិកាល់ស្យូមដែលមានសារៈសំខាន់សម្រាប់ការលូតលាស់របស់កុមារទាក់ទងទៅនឹងកម្ពស់ និងមានសុខភាពល្អ។ ដោយឡែកប្រសិនបើកូនរបស់អ្នកមិនចេះទទួលទានយ៉ាអួរអ្នកអាចឲ្យពួកគេញុំាឈីសជំនួសវិញក៏បាន ព្រោះវាសម្បូរដោយជាតិប្រូតេអ៊ីន កាល់ស្យូម និងវីតាមីន D ។

២/ គ្រាប់ធញ្ញជាតិ

អ្នកអាចឲ្យកូនៗរបស់អ្នកញុំាពពួកគ្រាប់ធញ្ញជាតិ(ដូចជាពោត ឬសណ្តែកជាដើម ) នៅពេលណាដែលពួកគេអាចញុំាបាន។ នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ ព្រោះគ្រាប់ធញ្ញជាតិវាសម្បូរទៅដោយវីតាមីន B និងជាតិដែក។  

រូបភាពតំណាង

៣/ ផ្លែឈើ

យើងទាំងអស់គ្នាបានដឹងហើយថាផ្លែឈើគឺជាអាហារដ៏សំខាន់សម្រាប់កុមារដើម្បីធ្វើឲ្យពួកគមានសុខភាពល្អ និងរឹងមាំ។ ម្យ៉ាងទៀតផ្លែឈើដែលសំបូរទៅដោយវីតាមីន A ដូចជាផ្លែស្វាយ និងផ្លែប៉េសជាដើម ដែលនឹងជួយឱ្យកុមារលូតកម្ពស់ និងពង្រឹងឆ្អឹងរបស់ពួកគេ។

៤/ការ៉ុត

ដោយសារតែការ៉ុតសម្បូរទៅដោយវីតាមីន A ដែលជួយសំយោគប្រូតេអ៊ីននៅក្នុងខ្លួន ដូច្នេះហើយអ្នកអាចបន្ថែមការ៉ុតឆៅ(ការ៉ុតឆៅមានផ្ទុកនូវវីតាមីនខ្ពស់) ទៅក្នុងរបបអាហារ(សាឡាត់) ឬឱ្យកូនរបស់អ្នកផឹកទឹកការ៉ុតស្រស់ជារៀងរាល់ថ្ងៃ ដើម្បីឲ្យពួកគេលូតលាស់បានលឿន។

៥/ ស្ពៃខ្មៅ

ដើម្បីឲ្យកូនៗរបស់អ្នកលូតកម្ពស់ អ្នកគួរជ្រើសរើសយកស្ពៃខ្មៅមកធ្វើជាអាហារសម្រាប់ពួកគេ ព្រោះវាជាប្រភពនៃជាតិកាល់ស្យូម និងជាតិដែក។ ហើយជាពិសេសទៅទៀតនោះស្ពៃខ្មៅក៏ធ្វើឲ្យកុមារមានកម្លាំងរឹងមាំផងដែរ។

៦/ សាច់មាន់

អាហារដល់ល្អបំផុតនៅក្នុងការលូតកម្ពស់ចំពោះកុមារនោះគឺសាច់មាន់ដែលវាចាំបាច់សម្រាប់ការលូតលាស់ និងផ្តល់ប្រូតេអ៊ីនដល់រាងកាយ។ 

ទឹកការ៉ុត

៧/ ម្សៅអូត(Oatmeal)

ម្សៅអូតដែលមានលក់នៅតាមផ្សារទំនើបមួយនេះវាសម្បូរទៅដោយជាតិប្រូតេអ៊ីន និងមានជាតិខ្លាញ់ទាប ដែលជួយឲ្យមានសុខភាពល្អ ជាពិសេសវាអាចធ្វើឲ្យកុមារលូតកម្ពស់បានទៀតផង ប្រសិនបើទទួលទានវាឲ្យបានទៀងទាត់។

៨/ សណ្តែកសៀង

ចូរឱ្យកូនរបស់អ្នកញ៉ាំសណ្ដែកសៀងឲ្យបានកាន់តែច្រើនកាន់តែល្អ ព្រោះវាជាអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ ដែលអាចជួយឆ្អឹង និងសាច់ដុំលូតលាស់ល្អក៏ដូចជាធ្វើឲ្យពួកគេលូតកម្ពស់ផងដែរ។

៩/ ទឹកដោះគោ

ទឹកដោះគោផ្ទុកទៅដោយជាតិកាល់ស្យូមដែលល្អសម្រាប់ការលូតលាស់ឆ្អឹងឲ្យរឹងមាំ។ ហេតុនេះអ្នកត្រូវឲ្យកូនៗរបស់អ្នកផឹកទឹកដោះគោជារៀងរាល់ថ្ងៃ ដើម្បីឲ្យពួកគេលូតលាស់បានល្អ។

១០/ ស៊ុត

គួរបញ្ចាក់ផងដែរថា ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមដែលដើរតួនាទីធំបំផុតក្នុងការបង្កើនកម្ពស់របស់កូនៗ ដូច្នេះអ្នកត្រូវឲ្យពួកគេញ៉ាំស៊ុតរៀងរាល់ថ្ងៃ៕ 

ម្សៅអូត(Oatmeal)វ
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]