អេស្ប៉ាញ៖ ការប្រកបអាជីពនៅក្នុងក្លិបអធិរាជស Real Madrid គឺជាក្តីសុបិនរបស់កីឡាករបាល់ទាត់ស្ទើរតែគ្រប់រូប ប៉ុន្តែកីឡាករមួយចំនួន ក៏បានសម្រេចចិត្តចាកចេញពីក្រុមមួយនេះ ដោយសារតែ បញ្ហាមួយចំនួន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា កីឡាករឆ្នើមរបស់ Real Madrid ចំនួន២រូប គឺខ្សែបម្រើស្លាប Gareth Bale និងខ្សែប្រយុទ្ធ Karim Benzema កំពុងតែមានគម្រោងចាកចេញពីក្រុម Real Madrid នៅពេលដែលរដូវកាលនេះបញ្ចប់ទៅ។

ចំពោះមូលហេតុដែល Benzema ចង់ចាកចេញពីក្លិប ត្រូវបានគេរាយការណ៍ថា អាចបណ្តាលមកពីការរិះគន់ ពីសំណាក់អ្នកគាំទ្ររបស់ក្លិប ចំពោះការលេងរបស់ខ្លួន។ ចំណែកឯ មូលហេតុដែល Gareth Bale ចង់ចាកចេញ ដោយសារតែ រូបគេពុំសូវជាមានអារម្មណ៍ថា ខ្លួនបានជួយក្រុមបានច្រើនឡើយ។ ពោលគឺ រូបគេតែងតែមានបញ្ហារបួសជានិច្ចជាកាល។

ដោយឡែក យោងតាមរបាយការណ៍ មួយចំនួនទៀត ក៏បានឲ្យដឹងដែរថា ក្នុងពេលនេះ ក្រុមបិសាចក្រហម Manchester United និងក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងតែប្រជែងគ្នា ដើម្បីនាំយកកីឡាករ Gareth Bale ត្រលប់ទៅកាន់ក្របខ័ណ្ឌ English Premier League វិញផងដែរ ៕ 

កីឡាករ Gareth Bale
កីឡាករ Karim Benzema
ខ្សែប្រយុទ្ធជួរមុខរបស់ Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]