ហ្វីលីពីន៖ ក្នុងសង្គមបច្ចុប្បន្ននេះ អ្នកដែលមានស្បែកស ធ្មេញស្អាត ទម្រង់មុខស្អាត និងរាងស្រឡូន ទើបត្រូវបានគេចាត់ទុកថាជាស្រីស្អាត ប៉ុន្តែថ្មីៗនេះអ្នកលេងបណ្តាញសង្គម កំពុងច្រណែនជាមួយនារីម្នាក់ ដែលមិនត្រូវបានសង្គមទូទៅចាត់ទុកថាជាស្រីស្អាតនោះទេ។

កញ្ញា Jessah Chichirita និងគូស្នេហ៍

នារីចង្កាវែងមួយរូប បានធ្វើឲ្យមានភាពជ្រួលច្របល់យ៉ាងខ្លាំងនៅក្នុងបណ្តាញអ៊ីនធើណែត បន្ទាប់ពីរូបភាពរបស់នាងជាមួយគូស្នេហ៍ ត្រូវបានគេចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងរូបភាពនោះ គេឃើញនាង Jessah Chichirita កំពុងដេកនៅលើគ្រែជាមួយបុរសដ៏សែនសង្ហាមួយរូប ឈ្មោះថា Miguel Lim ដែលបានស្រាតល្វែងលើ ហើយយកដៃទៅគៀកស្មារបស់ Jessah ទៀតផង។

រូបភាពដែលល្បីខ្លាំងរបស់ កញ្ញា Jessah Chichirita
រូបភាពដែលល្បីខ្លាំងរបស់ កញ្ញា Jessah Chichirita

នាង Jessah ក៏បានចែករំលែករូបភាពនេះទៅក្នុងគណនីបណ្តាញសង្គម Instagram របស់នាង និងបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ច្រណែននឹងស្នេហារបស់នាងយ៉ាងខ្លាំង។

ទោះជាយ៉ាងណា មិនមានការអះអាងបញ្ជាក់ណាមួយដែលបង្ហាញថា ពួកគេទាំងពីរពិតជាគូស្នេហ៍នឹងគ្នាមែនឬអត់ទេ ហើយអ្នកលេងបណ្តាញសង្គមភាគច្រើនបានគិតថា នេះគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។

កញ្ញា Jessah Chichirita និងគូស្នេហ៍
កញ្ញា Jessah Chichirita និងគូស្នេហ៍

គួរបញ្ជាក់ថា កញ្ញា Jessah មានចង្កាវែងខ្លាំង ខុសពីមនុស្សធម្មតា ដែលនេះតែងតែជាប្រធានបទដែលត្រូវគេសើចចម្អកនៅក្នុងប្រទេសហ្វីលីពីន និងនៅប្រទេសជាច្រើនទៀតទូទាំងពិភពលោក។

ទោះជាយ៉ាងណា មុនពេលដែលរូបភាពនេះល្បីល្បាញខ្លាំងនោះ កញ្ញា Jessah ក៏ជាតារាមួយរូប នៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកផងដែរ៕

សូមទស្សនារូបភាពបន្ថែមទៀតនៅខាងក្រោម៖ 

កញ្ញា Jessah Chichirita និងគូស្នេហ៍
កញ្ញា Jessah Chichirita និងគូស្នេហ៍

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]