ជប៉ុន៖ កាលពីថ្មីៗនេះ ក្រុមតារាចម្រៀង SHINee បានធ្វើការប្រគំតន្រ្តីរបស់ខ្លួន ជាលើកដំបូង ជាមួយនឹងសមាជិក ៤នាក់ ក្នុងឆ្នាំ២០១៨ ដែលមានឈ្មោះថា World The Best ២០១៨ នៅទីក្រុង អូសាកា ប្រទេសជប៉ុន។

ក្នុងនោះដែរ បើទោះជាសមាជិកដ៏ឆ្នើមម្នាក់ នៅក្នុងក្រុមដ៏ល្បីនេះ ត្រូវបានស្លាប់យ៉ាងណាក្តី ក៏ប៉ុន្តែ SHINee នៅតែបន្តជាក្រុម ដោយគ្មានការបំបែកនោះឡើយ។ ព្រោះទាំងនេះ គឺជាសំណូមពរម្តាយរបស់ Jonghyun ក៏ដូចជាសំណូមពររបស់អ្នកគាំទ្រផងដែរ។

យ៉ាងណាមិញ អំឡុងពេលក្រុម SHINee ធ្វើការសម្តែងរបស់ខ្លួនសម្រាប់អ្នកគាំទ្រ សមាជិកទាំង ៤រូបនេះ បានធ្វើរឿងដ៏គួរឲ្យខ្លាចមួយ ដើម្បីឧទ្ទិសដល់ Jonghyun ដោយពួកគេ បានទុកមេក្រូមួយឲ្យឈរទំនេរចោល ជាមួយនឹងផ្កាកូលាបពណ៌ក្រហម។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងមួយដ៏លំបាក សម្រាប់ឲ្យសមាជិកទាំង៤ ធ្វើចិត្តមិនឲ្យសម្រក់ទឹកភ្នែកលើឆាក។ ប៉ុន្តែពួកគេក៏បានធ្វើការសុំទោស ដល់អ្នកគាំទ្រ ចំពោះភាពរអាក់រអួកអំឡុងពេលសម្តែងផងដែរ ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

SHINee ពេលនមានសមាជិក៥នាក់
SHINee អំឡុងពេលសម្តែង
SHINee អំឡុងពេលសម្តែង
SHINee អំឡុងពេលសម្តែង
SHINee អំឡុងពេលសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]