បរទេស៖ មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនជាច្រើនកំពុងបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើការផលិតតាក់ស៊ីហោះ ដែលអាចដឹកអ្នកដំណើរជាប្រចាំការ ដូចទៅនឹងឡានតាក់ស៊ីធម្មតាដែរ។

ដូចគ្នាដែរក្រុមហ៊ុនតាក់ស៊ីល្បីល្បាញ Uber ក៏មានគំនិតចង់នាំយកតាក់ស៊ីហោះ មកបំពេញតម្រូវការរបស់មនុស្សជាតិផងដែរ។ យោងតាមរបាយការណ៍មួយរបស់ Reuters បានឲ្យដឹងថា លោក Dara Khosrowshahi នាយកប្រតិបត្តិក្រុមហ៊ុន Uber បានធ្វើការព្យាករណ៍ថា តាក់ស៊ីហោះនឹងអាចដាក់ឲ្យប្រើប្រាស់ នៅក្នុងរយៈពេលពី ៥ឆ្នាំទៅ១០ឆ្នាំខាងមុខនេះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Uber មានគំនិតបង្កើតសេវាកម្មតាក់ស៊ីហោះនេះ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយគោលដៅរបស់គេគឺការផលិត VTOLs ដែលជាយន្តហោះអេឡិចត្រូនិចខ្នាតតូចមួយប្រភេទ និងមានដំណើរការដូចជាម៉ាស៊ីន Drone អ៊ីចឹងដែរ។ ដោយឡែកក្រុមហ៊ុន Uber ក៏បានសហការជាមួយអង្គការ NASA ដើម្បីសាកល្បងឡានហោះរបស់ពួកគេនៅក្នុងឆ្នាំ ២០២០ខាងមុខនេះផងដែរ៕

រូបរាងតាក់ស៊ីគម្រូរបស់ក្រុមហ៊ុន Uber
លោក Dara Khosrowshahi
ការធ្វើតេស្តហោះម៉ាស៊ីន Drone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]