ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកនាង គង់ ចាន់ស្រីមុំ​ និង ស្វាមីសង្ហា លោក គឹម សីហា បានទទួលកាដូចំណងដៃកូនស្រីម្នាក់ (ក្នុងផ្ទៃ) ក្រោយពេលរៀបការ ធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តជាខ្លាំង។

ប៉ុន្តែអ្វីដែលគួរឲ្យខ្លោចចិត្ត និងនឹកអាណិតនោះ គឺថៅកែស្រីវ័យក្មេង គង់ ​ចាន់ស្រីមុំ តែងតែមានបញ្ហា សុខភាពជារឿយៗ  រហូតធ្វើឲ្យអ្នកនាងត្រូវចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យជាញឹកញាប់ទៀតផង។

ជាក់ស្តែង កាលពីយប់មិញនេះដែរ តារាស្រីវ័យក្មេងរូបនេះ ក៏បានបង្ហោះរូបភាព អមជាមួយនឹងខ្លឹមសារខ្លីមួយ ក្នុងគណនីអីុនស្តាក្រាមរបស់ខ្លួន ឲ្យឃើញពីស្ថានភាព ដែលនាងមានបញ្ហា ដោយសរសេរថា៖ «Thanks Hunny for alway here n take care Oun  ចូលពេទ្យបានសម្រេច មកដល់ភ្នំពេញភ្លាមរត់រកពេទ្យភ្លាម​ ព្រោះឈឺ2ថ្ងៃហើយមិនបាត់សោះ​ គឺក្តៅខ្លួន​ ផ្តាសាយលក្ខណៈមធ្យម​ ជិត​ ៤០ អង្សារ​ តែពេលនេះបានធូរតិចហើយ​ ....អរគុណគ្រប់គ្នាដែលបារម្មណ៍ពីខ្ញុំ»

យ៉ាងណាមិញ គ្រាន់តែឃើញសារនេះភ្លាម ក៏មានអ្នកគាំទ្រជាច្រើន ផ្ញើសារជូនពរអ្នកនាង ជាពិសេសគ្រប់គ្នា តែងរំពឹងថា សុខភាពម្ដាយកូន អ្នកទាំងពីរនឹងល្អប្រសើរឡើង ជាក់ជាមិនខាន ៕

អ្នកនាង គង់ ចាន់ស្រីមុំ​
អ្នកនាង គង់ ចាន់ស្រីមុំ​
អ្នកនាង គង់ ចាន់ស្រីមុំ​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
អ្នកនាង គង់ ចាន់ស្រីមុំ​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
អ្នកនាង គង់ ចាន់ស្រីមុំ​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ