ថៃ៖ តារាសម្តែងស្រីកញ្ញា Pancake Khemanit មានកេរ្តិ៍ឈ្មោះបោះសម្លេង អស់រយៈពេលជាយូរណាស់មកហើយ នៅក្នុងសង្គមសិល្បៈ រីឯរឿងបេះដូងវិញ តារាស្រីរូបនេះក៏មានលោក Saksoonthorn ជាអធិការប៉ូលិស នៅចាំមើលថែយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។

ជាក់ស្តែង ជារឿយៗគូស្នេហ៍អ្នកទាំងពីរ តែងតែដើរលេងកម្សាន្តជាមួយគ្នាជាញឹកញាប់ មិនថា ចេញតាមកម្មវិធីនានា របស់កញ្ញា Pancake  គឺតែងតែមានវត្តមានរបស់លោក Saksoonthorn ជានិច្ច ដែល​តែងតែតាមមើលថែរក្សា ធ្វើជាអង្គរក្សការពារបេះដូងមិនឱ្យឃ្លាតពីគ្នាឡើយ។

អ្វីដែលពិសេសជានេះទៀតនោះ ថ្មីៗនេះគូស្នេហ៍នាយ ប៉ូលិស និងតារាសម្ដែងវ័យក្មេងរូបនេះ ក៏បានចែកចាយរូបភាព របស់ខ្លួន  ក្នុងឈុតបែបបុរាណ នាសម័យអាណានិគម បារាំង ដែលលាយឡំ និងការតុបតែង គ្រឿងលម្អយ៉ាងស្រស់ស្អាត មើលទៅពិតជាសាកសម និងលេចធ្លោខ្លាំងមែនទែន។

ហើយនេះ ក៏ជាលើកទី១ ដែលនាង Pancake និងមិត្តប្រុសសំណព្វចិត្ត លោក Saksoonthorn ដឹកដៃគ្នាស្លៀកពាក់ឈុតបុរាណ នាសម័យអាណានិគមបារាំង បែបនេះ ចែកជូនទស្សនិកជន បានទស្សនា៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម៖ 

Pancake និងមិត្តប្រុសសំណព្វចិត្ត
Pancake និងមិត្តប្រុសសំណព្វចិត្ត
Pancake និងមិត្តប្រុសសំណព្វចិត្ត
Pancake និងមិត្តប្រុសសំណព្វចិត្ត
Pancake និងមិត្តប្រុសសំណព្វចិត្ត
Pancake និងមិត្តប្រុសសំណព្វចិត្ត នាំគ្នាស្លៀកពាក់ឈុតបុរាណ នាសម័យអាណានិគមបារាំង
Pancake និងមិត្តប្រុសសំណព្វចិត្ត នាំគ្នាស្លៀកឈុតបុរាណ នាសម័យអាណានិគមបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]