(កោះកុង)៖ បុរសម្នាក់ ដែលប៉ុនប៉ងរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ខ្មាសទៅក្មេងស្រីម្នាក់ មានសតិមិនគ្រប់ ត្រូវបានអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះជួលភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

កម្លាំងអាវុធហត្ថខេត្តកោះកុង បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះនៅករណីបៀតបៀនកេរ្តិ៍ខ្មាស និងប៉ុនប៉ងចាប់រំលោភ សេពសន្ថវៈ កម្លាំងសមត្ថកិច្ចបានចុះដល់គោលដៅហើយធ្វើឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន ជាតិ អាយុ៣៣ឆ្នាំ មុខរបរលៀងម៉ូតូ ស្នាក់នៅផ្ទះជួលភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ស.ស អាយុ១៥ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនជាប់ចោទ

សមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុម្តាយប្រើនាងយកកាហ្វេទៅឲ្យឈ្មោះ យិន ជាតិ ដែលឲ្យគាត់ដាក់កាហ្វេ១កែវ នៅពេលនោះឈ្មោះ យិន ជាតិ ក៏ឲ្យលុយនាងគ្មានលុយអាប់ នាងក៏យកលុយពីម្តាយទៅអាប់ឲ្យឈ្មោះ ជាតិ ពេលទៅដល់ក្នុងផ្ទះមុខបន្ទប់ទឹក ឈ្មោះ ជាតិ ចាប់អូសដៃ ចូលបន្ទប់ទឹក និងបានចាប់លើកអាវឡើងលើ រួចច្របាច់ស្ទាបសុដន់ និងប្រដាប់ភេទមួយសន្ទុះ បន្ទាប់មកនាងឮម្តាយស្រែកឡូឡា មុខផ្ទះនាងក៏ស្ទុះរត់ចេញមកក្រៅ ឲ្យម្តាយជួយ ហើយនៅពេលម្តាយឃើញភាពឃោឃៅស្រេកឃ្លានតណ្ហា របស់ជនសង្ស័យចំពោះកូនស្រី គាត់ដែលមិនគ្រប់សតិ គាត់បានមកដាក់ពាក្យបណ្តឹងតែម្តង។

បច្ចុប្បន្នជនបុរសល្មោភកាមខាងលើ ត្រូវកម្លាំងរាជអាវុធហត្ថឃាត់ខ្លួននៅការិយាជំនាញអាវុធហត្ថ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ជនជាប់ចោទ
ក្មេងស្រីរងគ្រោះ

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]