យោងតាមប្រភពពត៌មានពីគេហទំព័រ ខេផបញ៊ូ បានអោយដឹងថា តារាចម្រៀងរបស់ កូរ៉េខាងត្បូង Psy នឹងមកកាន់ប្រទេសថៃនាពេលខាងមុខនេះ ក្នុងពិធីចំរើនព្រះជន្ម របស់ព្រះមហាក្សត្រ ភូមបុល អាឌុលយ៉ាដេត។

នៅថ្ងៃទី ២២ ម្សិលមិញនេះ ទីភ្នាក់ងារផ្នែកគ្រប់គ្រងផលិតកម្ម វ៉ាយជី (YG Entertainment) របស់តារាចម្រៀង Psy បានប្រាប់អោយដឹងថា តារាចម្រៀង Psy នឹងច្រៀង ៤ ទៅ ៥ បទ ដោយរួមមាន បទ Gangnam Style ផងដែរ នូវចំពោះមុខទស្សនិកជនចូលរួមចំនួន ២៥,០០០ នាក់ នៅឯទីក្រុងបាងកក នៅថ្ងៃទី ២៨ វិច្ឆិកានេះ ដើម្បីអបអរពិធីបុណ្យចំរើនព្រះជន្មរបស់ ព្រះមហាក្សត្រថៃ ថ្ងៃទី ៥ ខែធ្នូ ក្នុងពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា បទចម្រៀង Gangnam Style របស់តារាចម្រៀងរូបនេះ ត្រូវបានចុច ចូលមើលក្នុងគេហទំព័រ Youtube ជាង ៤០លានដង ពីប្រិយមិត្តនៅប្រទេសថៃ ហេតុនេះហើយ ទើបបានជាគាត់សំរេចចិត្តមកកាន់ប្រទេសថៃ ដើម្បីជាការអរគុណ សំរាប់ការ គាំទ្រដ៏ខ្លាំងក្លានេះ។ យ៉ាងណាមិញ លោក Psy បានសរសេរនៅក្នុង Twitter របស់គាត់ថា “ខ្ញុំលឺថាបទGangnam Style របស់ខ្ញុំមានអ្នកចុចទស្សនាដល់ទៅ ៤០លានដង ក្នុងប្រទេសថៃ ដូច្នេះទាយទៅមើល ថាសប្តាហ៍ក្រោយខ្ញុំទៅណា?”

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះព្រឹត្តការណ៍មួយនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]