កំពង់សោម៖ កញ្ញា ថន លក្ខិណា ជាពិធីការិនីពូកែវោហារ បូកផ្សំនឹងរូបសម្រស់ ស្រស់ស្អាត សាច់.សខ្ចី ខណៈពីមួយថ្ងៃទៅមួយថ្ងៃ នាងក៏កំពុងតែចាប់យកនូវប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រផងដែរ។

បច្ចុប្បន្នគេសង្កេតឃើញថា ថន លក្ខិណា នាងហាក់រវល់ខ្លាំង ជាមួយនឹងការងារសិល្បៈ តែងមានវត្តមានសឹងតែ គ្រប់កម្មវិធីទៅហើយ ទាំងនៅតាមបណ្តាខេត្តជាដើម។ នេះក៏ដោយសារតែ នាងមានទេពកោសល្យ និងសមត្ថភាពខាងផ្នែកសិល្បៈ ទើបធ្វើឲ្យនាងមានការមមាញឹកបែបនេះ។

បើទោះបីជារវល់យ៉ាងណាក្តី កាលពីប៉ុន្មានម៉ោងមុននេះ នាងក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងគណនីអុីនស្តាក្រាមរបស់ខ្លួន ដែលរូបទាំងនោះ គឹជាពេលនាងបានទៅដើរលំហែនៅមាត់សមុទ្រ ។

ពិតណាស់ បើក្រឡេកមកមើល ពីរូបសម្រស់របស់នាង សំចាយរាងនៅឯមាត់សមុទ្រនេះវិញ គឺពិតជាស្រស់ស្អាតមិនធម្មតា និងគួរឲ្យស្រលាញ់ខ្លាំងណាស់។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានសរសើរពីនាងមិនដាច់ពីមាត់ផងដែរ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

ថន លក្ខិណារូបពេលនៅសមុទ្រ
ថន លក្ខិណារូបពេលនៅសមុទ្រ
ថន លក្ខិណារូបពេលនៅសមុទ្រ
ថន លក្ខិណារូបពេលនៅសមុទ្រ
ថន លក្ខិណារូបពេលនៅសមុទ្រ
ថន លក្ខិណារូបពេលនៅសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា