អាមេរិក៖ កាលពីសប្តាហ៍មុន បុរសវ័យជំទង់ម្នាក់ ដែលអះអាងថាបានធ្វើដំណើរឆ្លងភព ត្រឡប់មកពីឆ្នាំ ២០៣០ ត្រូវបានធ្វើតេស្តជាមួយនឹងឧបករណ៍ «Lie Detector» ដើម្បីចង់ដឹងថា រូបគេបាននិយាយកុហក ឬជាការពិត។

យុវជនឈ្មោះ Noah ត្រូវ​បាន​ធ្វើតេស្ត

ឥឡូវនេះ​ ស្រាប់តែមានបុរសម្នាក់ទៀតហើយ បានអះអាងស្រដៀងគ្នាដែរ ថារូបគេ​ពិតជាបានធ្វើដំណើរត្រឡប់មកពីអនាគតកាល ពោលគឺនៅឆ្នាំ ៥០០០។ នេះបើ​យោងតាមការចុះផ្សាយពីសារព័ត៌មានដេលីស្តារ របស់ចក្រភពអង់គ្លេស។

បុរសឈ្មោះ Edward

បុរសឈ្មោះ Edward បានផ្តល់បទសម្ភាសន៍ឲ្យឆាណែលយូធូប «Apex TV» ដែលមានអ្នកចុចតាមដាន ឬ Subscribe ប្រមាណជាង ៣ សែននាក់។

នៅក្នុងឃ្លីបវីដេអូមួយ Edward ដែលមិនត្រូវបានបង្ហាញឲ្យស្គាល់មុខ បាននិយាយថា រូបគេធ្លាប់បានបម្រើការងារនៅឯមន្ទីរពិសោធន៍មួយនាទីក្រុង Los Angeles និងត្រូវបានគេចាត់តាំង ឲ្យធ្វើដំណើរឆ្លងភព ទៅកាន់ឆ្នាំ ៥០០០។

ដើម្បីបញ្ជាក់ថាអ្វីដែលរូបគេបាននិយាយ សុទ្ធតែជាការពិត បុរសលាក់មុខរូបនេះ ក៏ដាច់ចិត្ត បង្ហាញរូបភាពមួយសន្លឹក ដែលខ្លួនអះអាងថា បានថតជាប់ក្នុងឆ្នាំ ៥០០០។

រូបភាពទីក្រុង Los Angeles នាឆ្នាំ ៥០០០

អ្វីដែលគួរឲ្យតក់ស្លុតគឺរូបភាព​បានបង្ហាញថា ទីក្រុង Los Angeles របស់សហរដ្ឋ​អាមេរិក ប្រែក្លាយជាទីក្រុងលិចទឹក ដោយសារការរលាយផ្ទាំង​ទឹកកក នៅតំប៉ន់ប៉ូល ជាហេតុបណ្តាលឲ្យ​នីវ៉ូទឹកសមុទ្រកើនឡើង៕

បើចង់ជ្រាបកាន់តែច្បាស់ សូមតាមដានវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]