ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ នៅពេលដែលនិយាយដល់ឈ្មោះតារាចម្រៀងដ៏មានប្រជាប្រិយភាពលោក នីកូ បានឆក់យកបេះដូងមិត្តៗយុវវ័យជាច្រើន នៅពេលដែលលោកបានបញ្ចេញបទចម្រៀងថ្មីម្តងៗ។

បច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់តារារូបនេះ ក៏កាន់តែមានភាពល្បីរន្ទឺផងដែរនៅក្នុងពិភពសិល្បៈ ជាមួយនឹងទេពកោសល្យពីធម្មជាតិ និងរូបសម្រស់ដ៏សង្ហារបស់លោកផងនោះ។ស្របពេលជាមួយនឹងភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈនេះ ធ្វើឲ្យជីវិតឯកជនរបស់តារារូបនេះ កាន់តែមានបានជាងមុន ជាមួយនឹងលុយចាយមិនអស់ រីឯផ្ទះដែលលោករូបនៅក៏ធំមិនធម្មតាដែរ។

ជាមួយគ្នានេះផងដែរ បើនិយាយពីការរៀបចំផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់តារារូបនេះវិញ ឃើញថាពិតជាធំស្រស់ស្អាត គួរឲ្យចង់រស់នៅ លើសពីនេះបើងាកមកមើលបន្ទប់គេងផ្ទាល់ខ្លួនរបស់លោកវិញក៏ស្អាតមិនណយដែរ បូករួមនឹងការរៀបចំដាក់គ្រឿងសង្ហារឹមថ្លៃៗ មើលហើយគួរឲ្យច្រណែនមែនទែន។

យ៉ាងណាមិញក្រោយពីបានទស្សនានូវទិដ្ឋភាពផ្ទះ និងបន្ទប់គេងរបស់តារារូបនេះ ពិតលាន់មាត់ថាស្រស់ស្អាតមិនខាននោះទេ៕

តោះចង់ដឹងថា ទិដ្ឋភាពនៅខាងក្នុងផ្ទះរបស់លោក នីកូ ស្រស់ស្អាត ខ្លាំងប៉ុណ្ណានោះ យើងមកតាមដាន រូបភាពខាងក្រោមនេះទាំងអស់គ្នា៖   

តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក នីកូ
ទិដ្ឋភាពខាងក្នុងផ្ទះរបស់លោក នីកូ
ទិដ្ឋភាពខាងក្នុងផ្ទះ កន្លែងទទួលភ្ញៀវរបស់លោក នីកូ
ទិដ្ឋភាពខាងក្នុងផ្ទះ កន្លែងទទួលភ្ញៀវរបស់លោក នីកូ
ទិដ្ឋភាពខាងមុខផ្ទះរបស់លោក នីកូ
ទិដ្ឋភាពខាងមុខផ្ទះរបស់លោក នីកូ
ទិដ្ឋភាពខាងមុខផ្ទះរបស់លោក នីកូ
ទិដ្ឋភាពបន្ទប់គេងរបស់លោក នីកូ
ទិដ្ឋភាពបន្ទប់គេងរបស់លោក នីកូ
ទិដ្ឋភាពបន្ទប់គេងរបស់លោក នីកូ
ទិដ្ឋភាពបន្ទប់គេងរបស់លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ