បរទេស៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះដ៏ធំសម្បើម «NBA All-Star Celebrity Game » ដែលគេដឹងថាជា ព្រឹត្តិការណ៍ប្រកួតបាល់បោះតារា ដែលគេប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានវត្តមានបេក្ខភាពចូលរួមប្រកួត សុទ្ធសឹងតែជា តារាចម្រៀង និងតារាហូលីវូដល្បីៗ ដែលមានចំណង់ចំណូលចិត្តខាងផ្នែកកីឡា។

ជាក់ស្តែង ចូលមកដល់ឆ្នាំ២០១៨ឯនេះវិញ ព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨» ក៏បានប្រារព្វធ្វើឡើង នៅទីក្រុង Los Angeles ដែលមានវត្តមានតារាចម្រៀង និងតារាហូលីវូដល្បីៗជាច្រើនបានចូលរួម មិនខុសពីឆ្នាំកន្លងទៅផងែរដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាពិសេសនោះ គឺរបស់វត្តមានតារាចម្រៀងប្រុសរូបសង្ហា២ដួង មកពី២ប្រទេសផ្សេងគ្នា ប៉ុន្តែបើនិយាយពីរូបសម្បត្តិវិញគឺសង្ហាមិនចាញ់គ្នាប៉ុន្មាននោះទេ នោះគឺវត្តមាន កំពូលតារាចម្រៀងប្រុសសញ្ជាតិកាណាដា Justin Bieber ជាមួយតារាចម្រៀង និងសម្តែងប្រចាំប្រទេសចិន Kris Wu និងគេស្គាល់ថា ជាអតីតសមាជិកក្រុមចម្រៀងកូរ៉េកំពូល EXO ផងដែរ។

Justin Bieber និង Kris Wu ចូលរួមលេងក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»

យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍បាល់បាល់នេះ Kris Wu និង Justin Bieber ព្រមនឹងវត្តមានតារាប៉ុន្មានដួងផ្សេងទៀត គឺជាសមាជិកក្រុមតែមួយ។ ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រក៏បានសង្កេតឃើញថា តារាប្រុសទាំងពីរដួងនេះ ហាក់ដូចជាមានភាពជិតស្និទ្ធនឹងគ្នាខ្លាំង សូម្បីតែពេលដែលអ្នកទាំងពីរមិននៅក្នុងការប្រកួត ក៏គេឃើញ Kris និង Justin អង្គុយជិតគ្នាហើយជជែកគ្នាមិនដាច់ ក្នុងខណៈដែលអ្នកទាំង២រង់ចាំវេនប្រកួតថែមទៀតផង។

ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះ គឺភាពសង្ហារបស់អ្នកទាំងពីរ ក៏ធ្វើឲ្យអ្នកគាំទ្រដែលកំពុងទស្សនា រំជើបរំជួលមិនស្ទើរផងដែរ៕    

Justin Bieber និង Kris Wu ចូលរួមលេងក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»
Justin Bieber និង Kris Wu ចូលរួមលេងក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»
Justin Bieber និង Kris Wu ចូលរួមលេងក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»
Justin Bieber និង Kris Wu ចូលរួមលេងក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»
Justin Bieber និង Kris Wu ចូលរួមលេងក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»
Kris Wu ក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»
Justin Bieber ក្នុងព្រឹត្តិការណ៍ប្រកួតបាល់បោះ «NBA All-Star Celebrity Game ២០១៨»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]