ភ្នំពេញ៖ កញ្ញា ឌុច លីដា គឺជាតារាស្រីមួយដួង ដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើននៅក្នុងសង្គមសិល្បៈខ្មែរ។

ជារឿយៗគេក៏តែងឃើញតារាសម្តែងស្រីរូបនេះ បានដើរតួសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើន ដោយបានដើរតួធ្វើជាតួកាចក៏បាន និងលេងធ្វើជាតួកម្សត់ស្រក់ទឹកភ្នែកក៏បានផងដែរ។

ហើយនៅថ្ងៃនេះ ចៃដន្យក៏ស្រាប់តែបានប្រទះឃើញកញ្ញា ឌុច លីដា ប្រើជីវិតឯកជនរបស់ខ្លួនយ៉ាងសាមញ្ញមែនទែន ដោយនាងបានទៅអង្គុយញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងធម្មតាមួយធ្វើព្រងើយ មិនប្រកាន់ខ្លួនជាតារាល្បី។

ជាក់ស្តែងមុននេះប៉ុន្មានម៉ោង កញ្ញា ឌុច លីដា ជាមួយនឹងមិត្តភក្តិ បានទៅអង្គុយញ៉ាំមីស៊ុបនៅទូលទំពូងធ្វើមិនដឹង ដូចជាមនុស្សសាមញ្ញម្នាក់ផងដែរ ជាមួយនឹងការតុបតែងខ្លួនក៏សាមញ្ញធម្មតាដែរ។

ទន្ទឹមនឹងនេះកញ្ញា ឌុច លីដា ក៏មានចរិតនៅខាងក្រៅ រួសរាយរាក់ទាក់ជាមួយនឹងមនុស្សនៅជុំវិញខ្លួនយ៉ាងខ្លាំង គឺមិនវាយឬក ដូចតារាស្រីប្រុសមួយចំនួនតួចនៅក្នុងសង្គមសិល្បៈនោះទេ៕

ទស្សនារូបភាពដូចខាងក្រោមនេះ ដែលក្រុមការងារខ្មែរឡូតយើងថតបានដោយផ្ទាល់៖  

តារាសម្តែង កញ្ញា ឌុច លីដា
តារាសម្តែង កញ្ញា ឌុច លីដា
តារាសម្តែង កញ្ញា ឌុច លីដា
តារាសម្តែង កញ្ញា ឌុច លីដា
តារាសម្តែង កញ្ញា ឌុច លីដា
កញ្ញា ឌុច លីដា អង្គុយញ៉ាំមីស៊ុបទូលទំពួង
កញ្ញា ឌុច លីដា អង្គុយញ៉ាំមីស៊ុបទូលទំពួង
កញ្ញា ឌុច លីដា អង្គុយញ៉ាំមីស៊ុបទូលទំពួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា