(ភ្នំពេញ)៖ តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ បន្ទាប់ពីការងារសិល្បៈ មានភាពមមាញឹកហើយនោះ ថ្មីៗនេះ នាងបានទៅស្រោចទឹក ដើម្បីជ្រះចង្រៃ លើករាសី ខណៈបច្ចុប្បន្ន ស្រីស្អាតសម្រស់បានម្នាក់នេះ ហាក់មានប្រជាប្រិយភាពខ្លាំង ដោយបានបង្ហាញមុខក្នុងរឿងភាគខ្មែរជាច្រើន។ យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះ នាងក៏បានបួងសួងឲ្យឆាប់មាន Crush ឆាប់ៗផងដែរ។

ជាក់ស្តែង បើតាមគណនីហ្វេសប៊ុករបស់ កញ្ញា វណ្ណ វល័ក្ខ បានបង្ហោះរូបភាពស្រោចទឹក ដោយភ្ជាប់ជាមួយនឹងសារថា «ស្រោចទឹកលើករាសី កុំឲ្យមោបាំងជញ្ជាំងបិទ ដូច២ទៅ៣ថ្ងៃមុន ឲ្យជ្រះចង្រៃតាមទឹកឲ្យអស់ ហើយយកអ្វីដែលល្អៗ ចូលមកក្នុងខ្លួនវិញ សាធុៗ ជាពិសេសឲ្យបានជួបក្រាស (Crush) ឆាប់ៗ»។

ជាមួយនឹងរឿងនេះ មានទស្សនិកជនរបស់នាងជាច្រើន កំពុងតែរងនូវមន្ទឹលថា តើ ២ទៅ៣ ថ្ងៃមុន តារាស្រី វណ្ណ វល័ក្ខមានរឿងអ្វី បានជាដល់ថ្នាក់ ទៅស្រោចទឹកបណ្ដោះគ្រោះបែបនេះ? អ្វីដែលសំខាន់ មហាជនក៏បានជូនពរនាងឲ្យមានក្រាស់ (Crush) ឆាប់ៗផងដែរ ព្រោះពួកគេគិតថា វ័យរបស់ កញ្ញា វល័ក្ខ សមល្មមនឹងមានគូស្រករហើយ ខណៈចុងឆ្នាំ ២០១៧ ដើមឆ្នាំ ២០១៨នេះ មានតារាស្រីៗជាច្រើនចូលរោងការជាបណ្តើរៗ ហើយនោះ។

គួរបញ្ជាក់ថា កញ្ញា វណ្ណ វល័ក្ខ ដែលជានារីវ័យមកពីជនបទ មានជីវភាពក្រីក្រលំបាកម្នាក់ បានវិវត្តន៍ខ្លួនពីអ្នកលក់ទឹកអំពៅ ទៅជាតារាសម្តែងដ៏ល្បី និងមានប្រជាប្រិយភាពម្នាក់ ដោយសារទេពកោសល្យ រួមជាមួយនឹងសម្រស់ពីធម្មជាតិផងនោះ ខណៈសព្វថ្ងៃ នាងកំពុងតែត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និងមានភាពមមាញឹកខ្លាំង នឹងការងារសិល្បៈផងដែរ៕

វណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ ស្រោចទឹកលើករាសី

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]