រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​នី មុនីនាថ បាន​លាតត្រដាង​ពី​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ថ្មី ប្លែក​មុខ​ម្នាក់​ជា​សាធារណៈ​ក្នុង​ពេល​ដែល​រឿង​ក្តី​ជាមួយ​អតីត​គូ​ដណ្តឹង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅឡើយ ។

នី មុនីនាថ បាន​បង្ហាញ​រូបថត​ស្និទ្ធស្នាល​ជាមួយ​បុរស​នោះ​តាម​រយៈ​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ។ បុរស​ម្នាក់​នោះ​ឈ្មោះ​រិ​ទ្ធី​វុ​ធ រ៉ា​ដា ដែល​តែងតែមាន​វត្តមាន​ជា​ញឹកញាប់​ជាមួយ​នី មុនីនាថ ពេល​ចូលរួម​កម្មវិធី ផ្សេង​ៗ​របស់​អ្នកសិល្បៈ​ដូច​គ្នា ។

តារា​សម្តែង​នាង​នី មុនីនាថ និងមិត្តសិល្បះ

រូបភាព​ដែល​ នី មុនីនាថ បាន​បង្ហោះ​នោះ​ត្រូវ​មហាជន​មួយ​ចំនួន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​បាន​លាន់មាត់​ថា ពិតជា​សក្តិ​សម​នឹង​គ្នា​ណាស់ ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ​លោក​រិ​ទ្ធី​វុ​ធ រ៉ា​ដា បាន​ប្រើប្រាស់​រូបថត​ស្និទ្ធស្នាល​ជាមួយ​នី មុនីនាថ ធ្វើ​ជា Profile ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ នាំ​ឲ្យ​គេ​រឹតតែ​សង្ស័យ​ថា អ្នក​ទាំង​ពីរ​លើស​ពី​មិត្ត​ធម្មតា​ជាមួយ​គ្នា ។

ឆ្លើយ​តប​ជាមួយនឹង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​ខ្លួន នី មុនីនាថ ហាក់​មិន​បាន​ប្រកែក​បដិសេធ​ចំពោះ​ចំណង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​នាង​គ្រាន់តែ​បាន​សារភាព​ដោយ​ខ្លី​ថា នាង និង​បុរស​ម្នាក់​នោះ​ជា​មិត្តភក្តិ រាប់អាន​គ្នា​យូរ​ឆ្នាំ​ហើយ ។

តារា​សម្តែង​នាង​នី មុនីនាថ និងមិត្តសិល្បៈ

សំណុំរឿង​កញ្ញា​នី មុនីនាថ ដែល​ត្រូវ​អតីត​គូ​ដណ្ដឹង​លោក​អ៊ឹង សូ​ឡា​ង ប្ដឹង​ទាមទារ​ប្រាក់​១២​ម៉ឺន​ដុល្លារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ត​លើក​ពេល​ដោយ​មិន​កំណត់​ថ្ងៃ ។ការ​បន្ត​លើក​ពេល​នេះ គឺ​ដោយសារ​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវន​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​តារា​សម្តែង​នី មុនីនាថ តែ​សវន​ការ​នោះ​ត្រូវ​បាន​លើក​ពេល​វិញ ដោយសារ​តែ​ភាគី​លោក​អ៊ឹ​ង សូ​ឡា​ង មិន​ចូល​ខ្លួន​តាម​ដីកាកោះ​របស់​តុលាការ ។ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​លើក​ពេល​សវន​ការ​នេះ ដោយសារ​មេធាវី​របស់​លោក​អ៊ឹង សូ​ឡា​ង បាន​ដាក់​ពាក្យសុំ​ពន្យារពេល​ដោយ​មូលហេតុ​ថា មេធាវី មិន​អាច​ទាក់ទង​ទៅ​លោក​អ៊ឹ​ង សូ​ឡា​ង​បាន ។

លោក​អ៊ឹ​ង សូ​ឡា​ង បាន​ប្តឹង​កញ្ញា​នី មុនីនាថ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាមទារ​ប្រាក់​សរុប​មាន​ចំនួន​១២​ម៉ឺន​ដុល្លារ ក្នុង​នោះ​លោក​បាន​ទាមទារ​ឲ្យ​ នី មុនីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ ៕

តារា​សម្តែង​នាង​នី មុនីនាថ និងមិត្ត
តារា​សម្តែង​នាង​នី មុនីនាថ និងបុរសដែលស្និតស្នាល

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ