ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា ជាតារាចម្រៀងមួយដូង បានប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ ក៏ជារៀមច្បងមួយរូបក្នុងវិស័យសិល្បៈផងដែរ ។

យ៉ាងណាមិញ បច្ចប្បន្ននេះ នាងនៅតែមានសន្ទុះ និងនៅតែមានប្រជាប្រិយពីសំណាក់អ្នកគាំទ្រជាច្រើនដដែល ទោះបីជានាងមានវ័យកាន់តែជ្រេ ប៉ុន្តែនាងតែងតែបញ្ចេញស្ទីល និងបទចម្រៀងថ្មីជានិច្ច សឹងតែមិនឲ្យចាញ់តារាក្រោយៗនោះទេ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់នាង ធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងមានការតុបតែងខ្លួនខុសពីសព្វដង មើលទៅស្អាត ដូចក្មេងជាងវ័យខ្លាំង។

ក្នុងនោះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនសរសើរមិនបាន នូវការតុបតែងខ្លួនរបស់នាងបែបនេះ មើលទៅស្រស់ស្អាតខ្លាំងមែនទែនតែម្តង៕ 

លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា នាងតែងខ្លួនដូចក្មេង
លី អ៊ីវ៉ាធីណា នាងតែងខ្លួនដូចក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា