ថៃ៖ បើទោះបី ថ្ងៃបុណ្យនៃក្តីស្រលាញ់ បានកន្លងទៅប៉ុន្មានថ្ងៃក៏ដោយ ក៏តារាស្រីថៃមួយចំនួន នៅតែបន្តបង្ហាញ នូវកាដូអនុស្សាវរីយ៍ ដែលបានមកពីគូស្នេហ៍ ឬក៏ស្វាមីរបស់ពួកគេ នៅក្នុងបណ្តាញសង្គមហ្វេេសប៊ុក និងអ៊ីនស្តារក្រាម។

ទន្ទឹមនឹងនេះដែរ គេក៏ចាប់អារម្មណ៍ឃើញថា មានតារាស្រីថៃ៣ដួង ដែលមានសំណាង​​បាន​កាដូយ៉ាងធំដុំ ពីមនុស្សដែលខ្លួនស្រលាញ់ នៅក្នុងថ្ងៃValentine Days។

ចំពោះកាដូរបស់ពួកគេ គឺពិតជាមិនធម្មតានោះឡើយ ដែលសុទ្ធសឹងតែជារថយន្ត​ជាដើម​ទៀតផង​ ដែលធ្វើឲ្យ​ អ្នកគាំទ្រ មានការច្រណែននឹងតារាស្រីទាំងអស់នោះ មិនតិចនាក់ទេ ដែលមានគូស្នេហ៍ និងស្វាមី ចាំយកចិត្តយកថ្លើម ហើយហ៊ានចំណាយលុយសន្ធឹកសន្ធាប់ ទិញរបស់ថ្លៃៗ ឲ្យយ៉ាងដូច្នោះ៕

តោះទៅតាមដានកាដូ តារាស្រីថៃ ដែលបានកាលពីថ្ងៃ Valentine Days ទាំងអស់គ្នា៖

Aimee Morakot ត្រូវស្វាមី ទិញរថយន្តឲ្យ
Aimee Morakot
Anne Thongprasom ត្រូវគូស្នេហ៍ឲ្យចិញ្ចៀនពេជ្រ
Anne Thongprasom និងគូស្នេហ៍
Pancake និងគូស្នេហ៍
កាបូបដែលគូស្នេហ៍Pancake ទិញជូនឲ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]