ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មហង្សមាស ដែលកំពុងមានសន្ទុះប្រជាប្រិយភាព កញ្ញា ឈីន រតនៈ កាលពីថ្មីៗនេះ បានធ្វើឲ្យមហាជន សើចស្ទើរចុកពោះ ពេលដែលនាង ចូលលេងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៣។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនេះផងដែរ វិញ្ញាសារបានតម្រូវឲ្យម្ចាស់បទ «អ្នកមិនអន់ទេ» រូបនេះ លេងវិញ្ញាសារមួយ ដោយដាក់សត្វគួរឲ្យខ្លាចជាច្រើនចូលទៅក្នុងអាងទឹក ដែលធ្វើឲ្យនាង ភ័យខ្លាំងដល់ថ្នាក់យំថែមទៀតផង។

ទោះជាយ៉ាងណាក្តី មហាជនពិតជាអត់ទ្រាំមិនសើចមិនបាននោះទេ ពេលដែលឃើញកម្មវិធី Killer Karaoke ធ្វើបាបកញ្ញា ឈីន រតនៈ ដល់ថ្នាក់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏រតនៈនៅតែអាចព្យាយាមបាន សម្រាប់វិញ្ញាសារមួយនេះ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

ឈីន រតនៈ ពេលកំពុងលេង Killer Karaoke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ