ថៃ៖ តារាសម្តែងស្រីរូបស្រស់កញ្ញា Pancake បច្ចុប្បន្នកំពុងមានភាពកាក់កបយ៉ាងខ្លាំងនៅក្នុងអាជីពជាអ្នកសិល្បៈរបស់ខ្លួន ដែលបានចូលប្រឡូកមកតាំងពីនៅក្មេងៗមកម្ល៉េះ។

ហើយក្រៅពីអាជីពជាអ្នកសម្តែង តារាស្រី Pancake ក៏នៅមានអាជីពមួយផ្សេងទៀតគឺជា តារាបង្ហាញម៉ូតម្នាក់ដ៏ល្បីឈ្មោះ ទាំងក្នុង និងក្រៅប្រទេស។

ដោយជាញឹកញាប់កញ្ញា Pancake បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើនដូចជាប្រទេស បារាំង ស្វីស និងជប៉ុនជាដើមផងដែរ ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ឱ្យប្រ៊េនធំៗល្បីៗ មកពីជុំវិញពិភពលោក។

ជាក់ស្តែងនៅក្នុងអាជីពជាអ្នកបង្ហាញម៉ូតនេះ តារាសម្តែងស្រី Pancake ពិតជាមានភាពប៉ិនប្រសប់ខ្លាំងមែនទែន ព្រោះជារឿយៗគេតែងតែឃើញនាងបង្ហោះនូវវីដេអូខ្លីៗពីការដើរបង្ហាញម៉ូតរបស់ខ្លួន នៅខាងក្រៅឆាកយ៉ាងស្ទាត់ជំនាញនៅក្នុងបណ្តាញអ៊ីនស្តារក្រាម។

ក្នុងនោះមិនថាស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ ក៏តារាស្រីរូបនេះ អាចដើរបង្ហាញម៉ូតបញ្ចេញរាង យ៉ាងស្រស់ស្អាតរបស់ខ្លួនបានល្អដែរ ទោះកំពុងស្ថិតនៅក្នុងហាងលក់សម្លៀកបំពាក់ ក្នុងផ្សារទំនើប ឬសូម្បីតែនៅក្នុងផ្ទះបាយជាដើម៕

ទស្សនាវីដេអូខ្លីៗពីការដើរបង្ហាញម៉ូតរបស់ Pancake ដូចខាងក្រោមនេះទាំងអស់គ្នា ទើបដឹងថានាងមានជំនាញប៉ុណ្ណា៖  

តារាសម្តែងស្រី Pancake
តារាសម្តែងស្រី Pancake
តារាសម្តែងស្រី Pancake
តារាសម្តែងស្រី Pancake
តារាសម្តែងស្រី Pancake
តារាសម្តែងស្រី Pancake
តារាសម្តែងស្រី Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]