ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះអ្នកនាង ផន សុផារី ដែលជាអតីតតារាកំប្លែងមួយរូប ធ្លាប់មានប្រជាប្រិយភាព ខ្លាំងគួរសមនោះ បានសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ដោយសុវត្ថិភាព នឹងត្រូវបានទទួលការមើលថែយ៉ាងកក់ក្ដៅពីគ្រួសារ ពិសេសស្វាមីរបស់នាង។ 

ក្នុងនោះក៏មានអ្នកគាំទ្រ ជាច្រើនបានកោតសរសើរ​ ពីសម្រស់កូនស្រី ដែលទើបនឹងកើត មិនប៉ុន្មានថ្ងៃនេះ ថានាងតូច  ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ម៉ាក់ប៉ាគេឡើយ ថែមទាំងមានទម្រង់មុខដូចកូនកាត់ទៀតផង។

ជាក់ស្ដែង អ្វីដែលប្រិយមិត្ត ទស្សនិកជន កាន់តែមានការភ្ញាក់ផ្អើលនោះ ចំពោះមុខមាត់ កូនស្រីរបស់អ្នកនាង ផន សុផារី រូបនេះ ពិតជាមានលក្ខណៈពិសេស ហាក់ដូចខ្លាំង នឹងក្មេងម្នាក់ដែលល្បីពេញហ្វេសប៊ុក កាលពីប៉ុន្មានខែមុននេះ ថាស្អាតគ្មានទាស់ តាំងតែពីកើតមកម្ល៉េះ។

មិនខុសពីក្មេងដែលល្បីនោះ នាងតូចទើបកើត  ដែលជាកូនស្រីសំណព្វចិត្ត របស់អតីតតារាសម្ដែង និងកំប្លែង រូបនេះ ក៏មានមុខមាត់ស្រស់ស្អាតខ្លាំង មិនចាញ់គ្នាប៉ុន្មានដែរ ព្រោះមិនថា ភ្នែក ច្រមុះ មាត់គឺបានគ្រប់សព្វ ហើយមើល កាន់តែយូរ កាន់តែគួរឲ្យក្នាញ់ខ្លាំងឡើងតែម្ដង ៕

ចង់ជ្រាប កាន់តែច្បាស់ទស្សនា រូបភាពទាំងអស់គ្នា៖ 

កូនស្រី ផន សុផារី ដែលទើបនឹងកើតកាលពីប៉ុន្មានថ្ងៃមុខនេះ
កូនស្រី ផន សុផារី ដែលទើបនឹងកើតកាលពីប៉ុន្មានថ្ងៃមុខនេះ
កូនស្រី ផន សុផារី ដែលទើបនឹងកើតកាលពីប៉ុន្មានថ្ងៃមុខនេះ
កូនស្រី ផន សុផារី ដែលទើបនឹងកើតកាលពីប៉ុន្មានថ្ងៃមុខនេះ
ក្មេងដែល ល្បីថាស្អាតខ្លាំង ក្នុងហ្វេសប៊ុក
ក្មេងដែល ល្បីថាស្អាតខ្លាំង ក្នុងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី