ភ្នំពេញ៖ ម្តាយរបស់តារាចម្រៀងរ៉េប មានរូបស្រស់សង្ហាលោកងួន ចាន់ដេវីត បានបង្ហោះសារដ៏ផ្អែមល្ហែម មិនចាញ់កូនប្រុសមួយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ ធ្វើឲ្យក្មេងៗបានឃើញហើយច្រណែនគ្រប់គ្នាតែម្តង។

ដោយឡែក ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងថា ក្រោយពីតារារូបនេះបានចាប់ដៃគូជាមួយនឹងកញ្ញាទេព បូព្រឹក្ស ឃើញថាទទួលបានការគាំទ្រកាន់តែខ្លាំងឡើង មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំងពីរតែងតែបង្កើតភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច។តែពេលនេះបើនិយាយពីម្តាយរបស់លោកវិញក៏ស្វីតមិនធម្មតាដែល ជាមួយនឹងរូបភាព និងសារមួយថា៖

«រូបនេះគាត់ចង្អុលប្រាប់ពីទេសភាពហើយគាត់និយាយប្រាប់ថា អូន នេះជាបឹងយក្សលោមទេសភាពនៅទីនេះស្អាតណាស់ទឹកមិនចេះរីងទេ!#អូនអើយ!#ថ្ងៃក្រោយបើបងមានលុយច្រើនបងសង់វីឡាឲ្យអូន,,តែពេលនេះបងអត់ទាន់មានទេ,បងដឹងថាអូនស្រលាញ់លុយណាស់,,តែបងមិនដែលមានលុយឲ្យអូនទេ៣ឆ្នាំមកនេះ,អូនរ៉ាប់រងក្នុងគ្រួសារតែម្នាក់ឯង,តែរឿង១អូនមិនភ្លេចទេអូនតែងទារលុយបងជានិច្ចទោះដឹងថាបងគ្មានលុយក៏ដោយបងមិនដឹងទេថាអូនស្រលាញ់ ឬស្រលាញ់លុយទេអូន,,,,បងខ្ចីអូន១០ដុល្លារ អូនឲ្យបងសង១០០ដុល្លារ,,បងបើកប៊ឺណើសបងមិនឲ្យអូនដឹងផង,,តែអូននៅតែដឹងបាន,,,លុយក្រុមហ៊ុនតៃអៀខែក្រោយ,,បងមិនប្រាប់អូនផងអូនក៏ដឹងទៀត,,ហើយអូនហ្អា,,ដើរលេងលើកនេះអូនចេញលុយសិនទៅណា,,ចាំបងសងអូនវិញ,,,ហើយមេត្តាអូនកុំសួរបងថាបងសងអង្កាល..ពេលណាបងមានបងសងអូនហើយ! តែអូនត្រូវចាំទោះបងមិនមានលុយអោយអូនតែបងមានក្តីស្រលាញ់អោយអូនធំៗធំជាងខ្លួនបងទៅទៀត! ហើយបងអគុណដែលអូនធ្វើអោយរាងបងខូចលែងសង្ហារ!រូបទី#៣#ខាងស្រីឆ្លើយ! ចា៎ ចា៎ មិនអីទេៗ លុយដើរលេងប៉ុណ្ណឹងៗអត់បញ្ហាទេប្តីដើម្បីគ្រួសារជាទីស្រលាញ់របស់យើង..ចា៎ស បងអត់លុយក៏ដោយមានលុយក៏ដោយមិនសំខាន់ទេ,,,,,សំខាន់បើកលុយចុងខែនេះនិងលុយតៃអៀខែក្រោយបើបងមិនសងឲ្យអូន,,,,,ហ៊ឹស,,,,ហ៊ឹស,,,បងអើយ??????????(ឱត្រពាំង​ពាយ)»៕ 

លោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត និងដៃគូកញ្ញាទេព បូព្រឹក្ស
ម្តាយ និងឪពុករបស់ដេវីត បង្កើតភាពផ្អែមល្ហែម មិនចាញ់កូនប្រុស
ម្តាយ និងឪពុករបស់ដេវីត បង្កើតភាពផ្អែមល្ហែម មិនចាញ់កូនប្រុស
ម្តាយ និងឪពុករបស់ដេវីត បង្កើតភាពផ្អែមល្ហែម មិនចាញ់កូនប្រុស
ម្តាយ និងឪពុករបស់ដេវីត បង្កើតភាពផ្អែមល្ហែម មិនចាញ់កូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត