ភ្នំពេញ៖ «លើសពីមិត្ត១០០ឆ្នាំ» គឺជាបទថ្មីរបស់តារាចម្រៀងល្បី ពេជ្រ សោភា ដែលទើបតែបង្ហោះជាផ្លូវការកាលពីថ្ងៃពុធកន្លងទៅ តែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើហ្វេសប៊ុក និងលើយូធូប ពីអ្នកទស្សនារាប់ម៊ឺននាក់ ក្នុងរយៈពេលដ៏ខ្លី។

ឈុតខ្លះៗក្នុងបទ «លើសពីមិត្ត១០០ឆ្នាំ»

តាមរយៈសំនៀងដ៏ពិរោះគ្រលួច ស៊ីនឹងអត្ថន័យនៃបទចម្រៀង ស្នេហាថ្មោងថ្មីកើតចេញពីមិត្តភាព មានទាំងភាពរំភើបរីករាយ ការប្រចណ្ឌអន់ចិត្ត និងយល់ច្រឡំគ្នា ធ្វើឲ្យបទចម្រៀងមួយបទនេះ ពិរោះចាក់ដោតបេះដូងយុវវ័យ អត្ថន័យតពីបទ «មិត្ត១០០ឆ្នាំ» ដែលបានចេញកាលពីឆ្នាំទៅ ដែលធ្លាប់ផ្ទុះការគាំទ្រម្តងរួចមកហើយ ។

លោកឆឹម សក្កដា ប្រើទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ

គេសង្កេតឃើញថា ទោះបីជាមានវ័យជាងសាមសិបឆ្នាំហើយក៏ដោយ ក៏អ្នកនាង ពេជ្រ សោភា មើលទៅនៅតែស្រស់ស្អាត ជាមួយស្តាយ៍តុបតែងខ្លួនបែបយុវវ័យ និងការប្រើទូរស័ព្ទទំនើបម៉ាក OPPO ពណ៌ក្រហម ស្រស់ស្អាតមិនចាញ់តារាក្មេងៗជំនាន់ក្រោយនោះឡើយ មើលទៅស័ក្តិសមយ៉ាងខ្លាំងជាមួយ លោកឆឹម សក្កដា ដ៏ស្រស់សង្ហា ដែលប្រើទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ដែលមានកាមេរ៉ាភ្ជាប់ជាមួយមុខងារ A.I Beauty ដ៏ទំនើបផងដែរ។

អ្នកនាង ពេជ្រ សោភា ប្រើទូរស័ព្ទទំនើបម៉ាក OPPO ពណ៌ក្រហម

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានផលិតបទចម្រៀងពិរោះៗ បីបទរួចមកហើយ និងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ក្នុងនោះមានបទ «មិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា បទ «សាកស្រឡាញ់គ្នាបានទេ?» ច្រៀងដោយកញ្ញា រ៉េត ស៊ូហ្សាណា និងStep និងបទ «លើសពីមិត្ត១០០ឆ្នាំ» ច្រៀងដោយអ្នកនាង ពេជ្រ សោភា ដែលទើបនឹងចេញថ្មី។

បទថ្មីរបស់ពេជ្រ សោភា និងគូស្នេហ៍ ស្វីតកប់ ទៀតហើយ!!

លោក លាង នរិន្ទ ដែលជានាយកផ្នែកទីផ្សាររបស់ OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖

“យើងពិតជារំភើបយ៉ាងខ្លាំងដោយបទចម្រៀងដែលយើងបានផលិតសុទ្ធតែទទួលការគាំទ្រពីអ្នកស្តាប់។ ដូច្នេះ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាទូរស័ព្ទដៃទំនើបទាន់សម័យ បំពេញតាមតម្រូវការអ្នកប្រើប្រាស់ យើងក៏បានរួមចំណែកធំមួយក្នុងការលើកស្ទួយសិល្បៈចម្រៀងសម័យនៅក្នុងប្រទេសកម្ពុជាផងដែរ។»
បទថ្មីរបស់ពេជ្រ សោភា និងគូស្នេហ៍ ស្វីតកប់ ទៀតហើយ!!

ចង់ដឹងស្នេហានៅក្នុងបទចម្រៀង «លើសពីមិត្ត១០០ឆ្នាំ»នេះ រំភើបរីករាយ ចាក់ដោតបេះដូងអ្នកមានស្នេហាកម្រិតណា? សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា