ស្ពៃបូកគោ ឬស្ពៃចិន(Chinese cabbage)ជាបន្លែដែលមានរសជាតិឆ្ងាញ់ដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះផងដែរ ស្ពៃបូកគោដែលមានប្រភពមកពីប្រទេសចិនមួយនេះ ត្រូវបានគេដឹងថាវាអាចជួយដល់សុខភាពរាងកាយបានយ៉ាងល្អប្រសិនបើអ្នកបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។

ដូច្នេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ស្ពៃបូកគោនៅពេលនេះគឺវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយរបស់អ្នករួមមាន៖

១/ ជួយពង្រឹងឆ្អឹង

ហេតុផលពីរយ៉ាងដែលធ្វើឲ្យស្ពៃបូកគោក្លាយជាអាហារដ៏ល្អនៅក្នុងការពង្រឹងឆ្អឹងឲ្យរឹងមាំ។ ហេតុផលទីមួយគឺស្ពៃបូកគោគឺជាប្រភពនៃជាតិកាល់ស្យូមដ៏ល្អដែលមានសារៈសំខាន់ឆ្អឹង។ ចំណែកហេតុផលមួយវិញទៀតនោះគឺវាមានផ្ទុកនូវវីតាមីន K ដែលជួយរក្សាជាតិកាល់ស្យូមឲ្យនៅក្នុងឆ្អឹង ដើម្បីការពារឆ្អឹងឲ្យរឹងមាំ។ 

ស្ពៃបូកគោ

២/ មានផ្ទុកនូវវីតាមីន K ដ៏សំខាន់សម្រាប់រាងកាយ

វីតាមីន K ដែលមានផ្ទុកនៅក្នុងស្ពៃបូកគោគឺមានសារៈសំខាន់ក្នុងការធ្វើឲ្យឈាមកក ហើយប្រសិនបើមិនមានវីតាមីន K នោះវានឹងធ្វើឲ្យអ្នកមានការហូរឈាមឥតឈប់។ លើសពីនេះទៅទៀតអ្នកជំនាញវេជ្ជសាស្ត្របាននិយាយផងដែរថាវីតាមីន K ក៏ល្អសម្រាប់ការពារជំងឺបេះដូង និងមហារីកផងដែរ។ 

រូបភាពតំណាង

៣/ កាត់បន្ថយសម្ពាធឈាម

ស្ពៃបូកគោមានជាប្រភពនៃប៉ូតាស្យូមដ៏ល្អក្នុងចំណោមអាហារជាច្រើនដែលមានសារធាតុចិញ្ចឹមផ្សេងៗទៀត។ ម្យ៉ាងទៀតការបន្ថែមស្ពៃបូកគោទៅក្នុងរបបអាហារប្រចាំថ្ងៃអាចជួយរក្សាសម្ពាធឈាមឡើងខ្ពស់ ការរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ ការពារការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

៤/ លុបបំបាត់សារធាតុពុល

ស្ពៃបូគោត្រូវបានគេស្គាល់ថាជាសារធាតុបន្សាបដ៏ល្អឥតខ្ចោះ ដែលជួយបន្សាបសារធាតុពុលនៅក្នុងខ្លួនរបស់អ្នក ដើម្បីការពារមិនឲ្យកើតមានបញ្ហាធ្ងន់ធ្ងរ។

ស្ពៃបូកគោ

៥/ ជួយសម្រួលដល់បញ្ហាទល់លាមក

ការទទួលទានស្ពៃបូកគោឲ្យបានទៀងទាត់ជួយធ្វើឲ្យពោះវៀនមានដំណើរការល្អ និងកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត ព្រោះវាជាប្រភពដ៏សម្បូរបែបនៃជាតិសរសៃដែលអាចជួយដោះស្រាយរាល់បញ្ហាទាំងនេះ។

ទន្ទឹមនឹងនេះផងដែរ ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការប្រើប្រាស់ស្ពៃបូកគោ ជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក និងសម្លាប់កោសិកាមហារីកផងដែរ។

ស្ពៃបូកគោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]