តាមប្រភពពត័មានចិនបានអោយដឹងថា មានបុរសពីរនាក់បានដោះអាវ ហើយវារ និង លុតជង្គង់ ស្វែងរក ប្រពន្ធដែល រត់ចោល។ ក្នុងចំនោមបុរសទាំងពីរ​ ម្នាក់ឈ្មោះ វ៉ាង និងម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ត្រូវជាមិត្តភក្តិ មកជួយតាមរកដែរ។ គាត់បានរៀបរាប់ប្រាប់ថា ដំបូងឡើយគាត់បានស្រលាញ់គ្នាហើយ បង្កើតបានកូនប្រុសមួយ ប៉ុន្តែកាលពីប៉ុន្មានខែកន្លងមកនេះដោយសារ តែគាត់ចេះតែដោយផឹកស៊ីស្រីញីអូនបង ពេក​ ប្រពន្ធគាត់ក៏ទ្រាំមិនបាន ក៏លួចយកកូនប្រុស រត់ទៅបាត់ទៅ ហើយគាត់ក៏មិនបានខ្វល់ដែរ លុះចាញ់បោកស្រីស្នេហ៍អស់លុយពី ខ្លួនទើបនឹកឃើញ ប្រពន្ធដែលធ្លាប់កំសត់កំរ នឹងគ្នា ។ គាត់មិនដឹងធ្វើម៉េចទើបរក ប្រពន្ធគាត់ឃើញនោះទេ គាត់ក៏សំរេច ចិត្តពឹងមិត្តភក្តិស្លាប់រស់របស់គាត់ ដើររក។ គាត់បានដោះអាវ និង ពាក់រូបថតប្រពន្ធនឹងកូនគាត់ សង្ឃឹមថា នាក់ទាំងពីរនឹងត្រឡប់មករកគាត់វិញ។

រូបថតប្រពន្ធរបស់គាត់ ៖

ដំណើរស្វែងរកប្រពន្ធ ៖

តើប្រិយមិត្តយល់យ៉ាងណាចំពោះបុរសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]