ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានស្គាល់ថាជាតារាស្រីជើងខ្លាំងម្នាក់ ដែលរាល់ការសម្តែងរបស់នាងតែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវ័យក្មេង។

ថ្មីៗនេះ នាងបានចូលរួមសម្តែងក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់មាន់បំពង KFC ប៉ាព្រីកា ដែលបានប្រព្រឹត្តធ្វើទ្បើងកាលពីថ្ងៃទី 12 កុម្ភៈ 2018 កន្លងទៅនេះនៅឯ KFC សាខាបឹងកេងកង។

កញ្ញាបានបង្ហាញចំណាប់អារម្មណ៍ថា៖ នាងពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់មាន់បំពង KFC ប៉ាព្រីកា ហើយនាងក៏ជា Fan ម្នាក់របស់មាន់ស្រួយរសជាតិតុងយ៉ាំ តែបន្ទាប់ពីបានញ៉ាំមាន់ KFC ប៉ាព្រីកា គឺវាមានរសជាតិ ស្រួយឆ្ងាញ់ និងហិរល្មម។ កញ្ញាក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន KFC ដែលតែងតែនាំយកផលិតផល ក៏ដូចជារសជាតិថ្មីៗមកកាន់ KFC នៅក្នុងប្រទេសកម្ពុជាផងដែរ។

កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហើរសំនៀងយ៉ាងពិរោះ ចំនួនបីបទក្នុងកម្មវិធីនេះ ប៉ុន្តែអ្វីដែលពិសេស គឺនាងបានញ៉ាំងឲ្យបរិយាកាសក្នុងកម្មវិធីនេះរីករាយខុសប្លែកពីធម្មតា តាមរយៈបទ «ស៊ុបពើមាន់» ដោយបានក្រឡុកឲ្យមាន់ KFC រាំលេងយ៉ាងសប្បាយ រីករាយ ក្នុងកម្មវិធីនេះទៀតផង។

ចង់ដឹងច្បាស់យ៉ាងណា សូមចូលមើលវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា