ថៃ៖ រឿងស្នេហាគ្មាននរណាម្នាក់អាចហាមឃាត់ចិត្តស្រលាញ់ ឬអាចហាមឃាត់​បេះដូងខ្លួនឯងមិនឱ្យស្រលាញ់នរណាម្នាក់បាននោះទេ។

ជាក់ស្តែងតារាកំពូលតារាសម្តែងស្រីវ័យជិត ៤០ ឆ្នាំ កញ្ញា Aum Patcharapa ថ្មីៗនេះ កំពុងតែត្រូវគេសង្ស័យថា សាងទំនាក់ទំនងជាមួយនឹងកម្លោះមហាសេដ្ឋីលោក Kueng Chalermchai ដែលជាសង្សារចាស់តារាសម្តែងស្រី Janie យ៉ាងជិតស្និទ្ធផងដែរ។

ហើយទំនាក់ទំនងមួយនេះ ក៏កាន់តែមានភាពស៊ីជម្រៅខ្លាំងឡើងៗ បន្ទាប់ពីអ្នកទាំងពីរបានស្គាល់គ្នាអស់រយៈពេលជាង ១២ ឆ្នាំកន្លងមកហើយ។

ដោយកាលពីក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ នៅលើអ៊ីនស្តារក្រាមរបស់កំពូលតារាសម្តែងស្រី Aum Patcharapa និងលោក Kueng Chalermchai ក៏បានបង្ហាញប្រាប់ឱ្យដឹងថា អ្នកទាំងពីរបានណាត់គ្នាទៅញ៉ាំអាហារពេលល្ងាចយ៉ាងឈ្ងុយឆ្ងាញ់ យ៉ាងរ៉ូមែនទិកតែពីរនាក់ប៉ុណ្ណោះ ដែលមិនធ្លាប់បានឃើញពីមុនមកនោះទេ។

រូបភាពទាំងនេះគឺបានបង្ហាញថា បច្ចុប្បន្នអ្នកទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នាមិនធម្មតាឡើយ ក្រោយបែកបាក់ពីស្នេហាចាស់រៀងៗខ្លួន។ 

ហើយក៏មានអ្នកគាំទ្រមួយចំនួនគិតថា នេះគឺជារូបភាពបញ្ឈឺចិត្តគ្នាទៅវិញទៅមកផងដែររវាងតារាស្រី Aum Patcharapa និង Janie ដែលធ្លាប់ជាមិត្តល្អជាមួយគ្នាកាលពីមុន៕

ទស្សនារូបភាពដូចខាងក្រោម៖  

កំពូលតារាសម្តែងស្រី Aum Patcharapa
កំពូលតារាសម្តែងស្រី Aum Patcharapa
កំពូលតារាសម្តែងស្រី Aum Patcharapa
លោក Kueng Chalermchai និង Aum ពេលញ៉ាំអាហារពេលល្ងាចជាមួយគ្នា
លោក Kueng Chalermchai និង Aum ពេលញ៉ាំអាហារពេលល្ងាចជាមួយគ្នា
លោក Kueng Chalermchai
លោក Kueng Chalermchai
លោក Kueng Chalermchai និង Janie កាលនៅជាសង្សារនឹងគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]