កូរ៉េខាងត្បូង៖ Jin គឺជាសមាជិកក្នុងក្រុមចម្រៀង BTS ដ៏មានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកូរ៉េ ហើយលោកក៏ជាសមាជិកមួយរូប ដែលអ្នកគាំទ្រចាត់ទុកថា មានរូបរាងនិងមុខមាត់សង្ហាខ្លាំង នៅក្នុងក្រុមផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ មានសេចក្តីរាយការណ៍ដ៏ភ្ញាក់ផ្អើលមួយ ពីក្រុមគ្រូពេទ្យ កែសម្ផស្សដ៏ជំនាញ បានថ្លែងប្រាប់ឲ្យដឹងថា លោកបានធ្វើការសិក្សាស្រាវជ្រាវ ចំពោះទម្រង់មុខបុរសអាស៊ីចំនួន ២៦៩នាក់ រួមទាំងសមាជិក BTS Jin បានបង្ហាញថា ពិតជាមានទម្រង់មុខ សមាមាត្រគ្នា និងសង្ហាខ្លាំងបំផុត។

ក្នុងនោះដែរ គ្រូពេទ្យបានបញ្ជាក់ថា ទម្រង់មុខរបស់ Jin មានប្រវែង ១:១.៦១៨ ដែលអាចហៅបានថា «សមាមាត្រមាស» ហើយមនុស្សណាដែលមាន សមាមាត្របែបនេះ នោះទម្រង់មុខមាត់ពួកគេគឺប្រាកដជាល្អឥតខ្ចោះ។

ក្រុមគ្រូពេទ្យក៏បាន ពន្យល់បន្ថែមថា ទម្រង់មុខរបស់ Jin គឺពិតជាល្អគ្មានចន្លោះនោះទេ ព្រោះថា សមាមាត្រនៃចម្ងាយរវាងបបូរមាត់ទៅចង្ការ និង ចម្ងាយរវាងបបូរមាត់ ទៅចំណុចកណ្តាលនៃភ្នែក របស់គាត់ បានបង្ហាញក្នុងសមាមាត្រដូចគ្នាគឺ ១:១.១៦៨ ។ ម៉្យាងវិញទៀត គ្រូពេទ្យថែមទាំងនិយាយទៀតថា មុខមាត់របស់ Jin គឺពិតជាមហាសែនសង្ហា ដែលសាកសមជាតារាដែលមាន មុខមាត់សង្ហានៅក្នុងអាស៊ី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

មុខមាត់របស់ Jin ដែលធ្វើការគណនាពីគ្រូពេទ្រ ដោយប្រើប្រាស់គណិតវិទ្យា
មុខមាត់របស់ Jin ដែលធ្វើការគណនាពីគ្រូពេទ្រ ដោយប្រើប្រាស់គណិតវិទ្យា
Jin សមាជិកក្រុម BTS
Jin សមាជិកក្រុម BTS
Jin សមាជិកក្រុម BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]