ភ្នំពេញ៖ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរតាមតម្រូវការនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកសម្ពោធជាផ្លូវការនៅក្នុងរាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ដូចដែលយើងធ្លាប់បានដឹងមកហើយថា ក្រុមហ៊ុន Grab មានគោលដៅធំៗដូចជា ផ្តល់បទពិសោធន៍ធ្វើដំណើរល្អៗតាមរយៈសេវាកម្ម JustGrab, ផ្តល់ឱកាសរកប្រាក់ចំណូលល្អប្រសើរដល់ដៃគូបើកបរ, ផ្តល់ជូនការធ្វើដំណើរប្រកបដោយសុវត្ថិភាព គ្មានការបារម្មណ៍, និិងផ្តល់សេវាងាយស្រួលនៃប្រតិបត្តិការគ្មានសាច់ប្រាក់ដល់សហគមន៍ក្នុងតំបន់តាមរយៈកម្មវិធី GrabPay។
គួរឲ្យដឹងថា ក្រុមហ៊ុន Grab ទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់ និងមានភាពឈានមុខគេទាំងនៅកម្ពុជា និងបណ្តាប្រទេសជាច្រើនទៀតនៃតំបន់អាស៊ីអាគ្នេយ៍។ ក្នុងន័យនេះ យើងនឹងបានជួបជាមួយនាយកក្រុមហ៊ុន Grab ផ្ទាល់ ប្រចាំប្រទេសកម្ពុជា និងថៃ ដែលនឹងចូលរួមចែករំលែកបទពិសោធន៍នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ធំមួយនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៨ ដែលជាឱកាសល្អបំផុតមិនគួរមើលរំលងសម្រាប់អ្នកចូលចិត្ត និងចង់ដឹងពីវិស័យបច្ចេកវិទ្យា។
លោក Yee Wee Tang (យី វីតាំង) គឺជានាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងថៃ ដែលទទួលខុសត្រូវក្នុងការដឹកនាំ និងប្រតិបត្តិការយុទ្ធសាស្ត្រមុខជំនួញសម្រាប់ទីផ្សារ Grab។
មុនពេលចូលរួមក្រុមហ៊ុន Grab លោក Wee Tang បានចំណាយពេលជាង ៥ឆ្នាំក្នុងការងារពិគ្រោះយោបល់ផ្នែកគ្រប់គ្រង។ បទពិសោធន៍របស់គាត់មានវិសាលភាពក្នុងវិស័យឧស្សាហកម្មយ៉ាងទូលំទូលាយដូចជា វិស័យដឹកជញ្ជូន ស្ថាប័នហិរញ្ញវត្ថុ និងថាមពលព្រមទាំងបានបង្កើតការិយាល័យគ្រប់គ្រងកម្មវិធីសម្រាប់ BP ដែលបានពិគ្រោះយោបល់ជាមួយក្រុមហ៊ុន Boston Consulting Group និងបានចំណាយពេលពីរបីឆ្នាំ ធ្វើជាវិស្វករនៅក្រុមហ៊ុន SMRT Corporation ក្នុងប្រទេសសិង្ហបុរី។
លោក Wee Tang ទទួលបានសញ្ញប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្មបរិស្ថាន និងស៊ីវិល ពីសាកលវិទ្យាល័យ London មហាវិទ្យាល័យ Imperial ព្រមទាំងទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Duke។ គាត់តែងតែចំណាយពេលវេលាទំនេររបស់គាត់ជាមួយនឹងភរិយា និងកូនទាំង ៤ របស់គាត់។
លោក Wee Tang បានថ្លែងថា៖
« ខ្ញុំជំរុញឲ្យអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ តាមរយៈការដឹកនាំទៅរកការដឹកជញ្ជូនបែបថ្មី និងសេវាទូទាត់ប្រាក់ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាជន កាន់តែមានភាពងាយស្រួល »
ក្រៅពីលោក យី វីតាំង ក្នុងនោះក៏មានវាគ្មិនជាច្រើនរូបទៀត ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅកម្ពុជា និងបរទេស មកធ្វើការចែករំលែកចំណេះដឹង គំនិតច្នៃប្រឌិត បទពិសោធន៍ និងគន្លឹះល្អៗជូនដល់អ្នកចូលរួមផងដែរ។
នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ពិសេសនេះ នឹងមានអ្នកចូលរួមជាច្រើនបានជួបទំនាក់ទំនងគ្នា (Networking) ដែលមានដូចជាអ្នកវិនិយោគ និងអ្នកចូលចិត្តវិស័យបច្ចេកវិទ្យា។
គួរបញ្ជាក់ផងដែរថា ព្រឹត្តការណ៍នេះរៀបចំឡើងដោយ Startup & Angels មកពីអូស្ត្រាលី សហការរៀបចំដោយ Khmerload និង 360 Ads & Events និងមានការឧបត្ថម្ភពីក្រុមហ៊ុន Smart Axiata។
ទីតាំងព្រឹត្តការណ៍ស្ថិតនៅអគារ Raintree Cambodia (ក្រោយធនាគារកាណាឌីយ៉ា), GF-02 Raintree, #299 ផ្លូវព្រះអង្គឌួង (St. 110), សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ កម្មវិធីចាប់ផ្តើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៩យប់។
ចំពោះតម្លៃសំបុត្រចូលរួមក្នុងម្នាក់២០ដុល្លារ (១០ដុល្លារសម្រាប់អ្នកបានកក់មុន)។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 086 836 642 ឬ 086 836 647៕
បញ្ជាក់៖
អ្នកចូលរួមនឹងទទួលបាន Promo Code ដើម្បីជិះ Grab ដោយឥតគិតថ្លៃ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]